អាមេរិក – គ្រួសារ​និង​មិត្ត​ភក្ដិ​បាន​ផ្ដល់​ដំបូន្មាន​ដល់​ Will Smith ឱ្យ​ស្វែង​រក​ការ​ព្យាបាល​ផ្លូវចិត្ត​ក្រោយ​បុរ​ស​​ល្បី​រូប​នេះ​បាន​ទះ​កំផ្លៀង​ Chris Rock នៅ​ឆាក​ប្រកាស​ពាន​រង្វាន់​អូស្ការ​ឆ្នាំ​២០២២​។

កាល​ពី​ថ្ងៃ​ទី​៥ ខែមេសាម្សិលមិញ​​ប្រភព​ជិត​ស្និទ្ធនឹង​​គ្រួសារ​ Will Smith បាន​ប្រាប់​ Fox News ថា​មិត្ត​ភក្ដិ​ជា​ច្រើន​នាក់​បាន​ផ្ញើសារ​ទៅ​តារា​រូប​នេះ​យ៉ាង​ស្ងៀមស្ងាត់​ដើម្បី​សាកសួរ​ពី​បញ្ហា​នេះ​ ដោយ​អ្នក​ខ្លះ​និយាយ​ថា​សកម្ម​ភាព​ហិង្សា​របស់​ Smith គឺ​បាន​បង្ហាញ​ពី​កំហឹង​នៅ​ខ្លួន​របស់​លោក​។ អ្នក​ទាំង​អស់​នោះ​បាន​ផ្ដល់​ដំបូន្មាន​ដល់​លោក​ឱ្យ​ផ្អាក​ការ​សម្ដែង​មួយ​រយៈ​ហើយ​ទៅ​ជួប​ពេទ្យ​ដើម្បី​ព្យាបាល​ផ្លវូ​ចិត្ត​ និង​ដោះ​ស្រាយ​បញ្ហា​ផ្ទាល់​ខ្លួន​របស់​លោក​សិន​។

បុគ្គល​​ម្នាក់​ទៀត​បាន​ប្រាប់​សារ​ព័ត៌មាន​ ET ថា​សាច់​ញាតិ​របស់​ Will Smith បាន​ចំណាយ​ពេល​ជា​ច្រើន​កំដរ​លោក​ខណៈ​ដែល​លោក​កំពុង​ជួប​ប្រទះ​បញ្ហា​លំបាក​។ ខណៈ​ដែល​ភរិយា​របស់​ Smith លោក​​ស្រី​ Jada Pinkett បាន​និយាយ​ថា​លោក​ស្រី​សង្ឃឹម​ថា​ស្វាមី​មិន​បាន​វាយ​មនុស្ស​ណា​ម្នាក់​ឡើយ​។ លោក​ស្រី​និយាយ​ថា​លោក​ស្រី​មិន​បន្ទោស​លោក Will Smith ឡើយ​។ លោក​ស្រី​និយាយ​ទៀត​ថា​ «នេះ​គឺជា​ពេល​វេលា​សម្រាប់​ព្យាបាល​របួស​ ហើយ​ខ្ញុំ​នៅ​ទីនេះ​ដើម្បី​ជួយ​) កូន​ស្រី​របស់​ពួក​គេ​ Willow និង​កូន​ប្រុស​ Jaden សុទ្ធ​តែ​បង្ហាញ​គោល​ជំហរ​គាំទ្រ​ចំពោះ​ឪពុក​ពួក​គេ​។

ក្រោយ​កើត​មាន​ហេតុការណ៍​​ហិង្សា​នៅ​លើ​ឆាក​អូស្ការ​ អាជីព​របស់​ Will Smith អាច​នឹង​ប៉ះពាល់​ឬ​អាច​និយាយ​បាន​ថា​បាត់​បង់​ផង​ក៏​មិន​ដឹង​។ លោក​អាច​នឹង​ត្រូវ​បាន​ដកហូត​ពាន​រង្វាន់​អូស្ការ​ទីមួយ​ដែល​លោក​ទើប​នឹង​ឈ្នះ​យក​ទៅ​វិញ​ ខណៈ​ដែល​ក្រុមហ៊ុន​ផលិត Content សិល្បៈ​ធំៗ​ប្រកាស​ផ្ដាច់​កុងត្រា​ជាមួយ​នឹង​លោក​ ចំណែក​ផលិតករ​ល្បីៗ​មួយ​ចំនួន​បាន​ប្រកាស​ថា​ពួក​គេ​នឹង​ឈប់​ធ្វើ​ជាមួយ​នឹង​ Smith ឬ​ហៅ​លោក​ថត​ភាពយន្ត​​ទៀត​ហើយ​៕

ប្រភព៖ VNExpress

Telegram-Troryorng
Share.