យោង​តាម​គណនី​ ស្អែក​ស្លាប់​ស្អែក​ស្លាប់​ការពារ​ត្រកូល​ហ៊ុន​ បាន​បង្ហោះ​កាល​ពី​មួយ​​ម៉ោង​មុន​នេះ​ ឧកញ៉ា​ លាន​ ​អាព្រីលគីនីន​ដែល​ជា​អតីត​តារា​ចម្រៀង​មួយ​រូប​កំពុង​មាន​ទំនាស់​ទាស់​ពាក្យ​សម្ដី​ជាមួយ​នឹង​ប្រជាពលរដ្ឋ​​ពាក់ព័ន្ធ​នឹង​បញ្ហា​បិទ​ផ្លូវ​ធ្វើ​ដំណើរ​។

តាម​ការ​ផុស​ពី​គណនី​ខាង​លើ​បាន​សរសេរ​​ជា​សំណេរ​ខ្លី​នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​បាន​បញ្ជាក់​ថា​ ឧកញ៉ា​ លាន​ អាព្រីល​គីនីន ​បាន​ប្រើ​ប្រាស់​ឈ្មោះ​ជា​ឧកញ៉ា​ ទៅ​ជេ.រ​ប្រមាថ​ប្រជា​ពលរដ្ឋ​សាធារណៈ​ ដោយ​ហ៊ាន​យក​ឡាន​មក​បិទ​ផ្លូវ​សាធារណៈ​ មិន​ឱ្យ​ប្រជា​ពលរដ្ឋ​ឆ្លង​កាត់​។

«​អា​លាន.​កានីន​ ​យក​ឈ្មោះ​ឧកញ៉ា ​ទៅ​ជេរ.​ប្រជាពលរដ្ឋ​ជា​សាធារណៈ​ហ៊ាន​យក​ឡាន​និង​ផ្លូវ​សាធារណៈ​យ៉ាង​សាហាវ​​សុំ​សម្ដេច​ពុក​ សម្ដេច​ម៉ែ​ ​រក​យុត្តិធម៌​​ ឧកញ៉ា លាន គីនីន​កំពុង​តែ​ធ្វើ​ទង្វើ​ ​ដល់​សាហាវ​ឃោរឃៅ​ ​បិទ​ផ្លូវ​ ដើម្បី​មិន​ឱ្យ​ប្រជាពលរដ្ឋ​ឆ្លង​កាត់​»

ចំពោះ​ការ​ចោទ​ប្រកាន់​ខាង​លើ​នេះ​ យើង​នៅ​មិន​ទាន់​ដឹង​ថាពិត​ជា​​​​ផ្ដើម​ចេញ​ដូចជា​អ្វី​ដែល​​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​​នោះ​ទេ​ ដោយ​សារ​តែ​ត្រយង​នៅ​មិន​ទាន់​អាច​ទាក់ទងសម្ភាសន៍​ជា​មួយ​នឹង ​ឧកញ៉ា​ លាន​ អាព្រីលគីនីន ​បាន​​នៅ​ឡើយ​។ ​ត្រយង​​បើក​ទ្វារ​ ​ស្វាគមន៍​​ជា​និច្ច​ ចំពោះ​ការ​បកស្រាយ​បញ្ហា​ខាង​លើ​នេះ​ពី​សំណាក់​ឧកញ៉ា​ ​លាន​ អាព្រីលគីនីន​។

សូម​ទស្សនា​វីដេអូ​ទំនាស់​សម្ដី​រវាង​ឧកញ៉ា​ លាន អាព្រីល​គីនីន​ និង​ប្រជាពលរដ្ឋ​ ​៖

Share.