ពានរង្វាន់​បាល់ទាត់​លីគ​កំពូល​ប្រទេស​អាហ្សេបៃហ្សង់​ (Premyer Liqa) រដូវកាល​ឆ្នាំ​២០២០-២១ នឹង​បញ្ចប់​នៅ​យប់​ថ្ងៃ​ពុធ ទី​១៩ ខែ​ឧសភា នេះ ខណៈ​ក្រុម​២​​កំពូល​តារាង​ដែល​ត្រូវ​ប្រជែង​យក​ជើង​ឯក​ប្រចាំ​រដូវកាល​ត្រូវ​ជួប​គ្នា​ ដណ្តើម​ជើង​ឯក​ព្រោះ​មាន​ពិន្ទុ​ខុស​គ្នា​ត្រឹម​១ពិន្ទុ​ប៉ុណ្ណោះ។

ក្រុម​​បាល់ទាត់ Neftçi Baku ដែល​កីឡាករ Keisuke Honda និង​ជា​អ្នក​ចាត់ការ​ទូទៅ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា កំពុង​ប្រកប​អាជីព​ កំពុង​ឈរ​ចំណាត់​ថ្នាក់​លេខ២ មាន​៥៧​ពិន្ទុ ខណៈ​ក្លិប​Qarabağ ដែល​ជា​គូ​ប្រជែង​ឈរ​កំពូល​តារាង​មាន​៥៨​ពិន្ទុ។

ក្រុម​ Neftçi Baku ត្រូវ​ជួប​ក្រុម Qarabağ នៅ​វេលា​ម៉ោង​១១:៣០នាទី​យប់ (ម៉ោង​នៅកម្ពុជា) ថ្ងៃ​ពុធ នេះ​លើ​ទីលាន​កីឡដ្ឋាន​Bakcell Arena ក្នុង​សប្ដាហ៍​ទី​​២៨ បិទ​រដូវកាល។

ខាង​ក្រោម​ជា​ Link ផ្សាយផ្ទាល់​ពី​ការ​ប្រកួត​តាម Youtube នៅ​ពេល​ម៉ោង​មក​ដល់៖

Share.