មុននេះបន្តិចគេបានឃើញវីដេអូដែលបង្ហោះឡើងដោយកញ្ញា ប៉ូ គីមថេងសុតធីតា ដែលស្ដែងឱ្យឃើញថា ឆ្នាំនេះកញ្ញាក៏បានចូលរួមតុបតែងកាយ ទ្រង់គ្រឿង ជាទេវតាឆ្នាំថ្មី​ ព្រះនាងកិរិណីទេវី បុត្រី​ទី៥នៃ​កបិលមហាព្រហ្ម ដើម្បីត្រៀមអបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។ ពិតណាស់ នេះគឺជាឆ្នាំទី២ ហើយដែល Miss Grand Cambodia 2021 រូបនេះ បានតុបតែងជាទេវតាឆ្នាំថ្មី។

ដោយឡែកឆ្នាំនេះ គឹផ្ទុយពីឆ្នាំមុន ចំពោះឈុតដែលកញ្ញា ប៉ូ គីមថេងសុតធីតា គ្រងគឺស្អាតប្លែកៗ មើលទៅដូចជាទេពធីតាក្នុងគំនូរបុរាណខ្មែរអីចឹង។ ឈុតនេះដែលត្រូវបានគេដឹងថា ជាឈុតដែលរចនាដោយ អ្នកជំនាញច្នៃម៉ូដ ឈ្មោះ ស្ករគ្រាប់។ មហាជនអ្នកគាំទ្រ សុតធីតា លាន់មាត់សរសើរចេញពីចិត្ត ពីសម្រស់ដ៏ស្រស់ដ៏បវររបស់កញ្ញានៅពេលគ្រងឈុតទេវតាឆ្នាំថ្មី។

សូមជម្រាបថា ​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ នឹងចូលនៅថ្ងៃ​ព្រហស្បតិ៍​ទី​១៣ កើត​ខែ​ចេត្រ​ វេលា​ម៉ោង​១០​ព្រឹក​ ត្រូវ​នឹង​ថ្ងៃ១៤ ខែ​មេសា គ.ស​២០២២ ​ ១០:០០នាទីព្រឹក នឹងគន់គូរមហាសង្ក្រាន្តឆ្នាំថ្មី​ ដល់ទីចុងជួបរវាងមីនរាសី​ និងមេសរាសី​ ក្នុងកាលវេលាព្រឹក។ ទើបមានទេពធីតាមួយព្រះអង្គព្រះនាម​ កិរិណីទេវី​ ជាបាទបរិចាកា​ គង់នៅចាតុម្មហារាជិកា​ ឆកាមាសួគ៌ជាន់ទី១​ អម្ពរពស្ត្រាពណ៌​ស្លឹកចេកស្រស់ (បៃតង)​ ស៊កសៀតលម្អព្រះកាណ៌ដោយ បុប្ផាមន្ទារវបុស្ប​ គ្រឿងប្រដាប់ដោយ កែវមរកត ចិញ្ចាចរស្មី​ រីភក្សាហារទ្រង់សោយ​ ធញ្ញហារ មានសណ្តែកល្ងជាចំណី​ មានសាស្ត្រាវុធជា កង្វេរ (ក្ងក់ទាក់កាវដំរី)​ កាន់នៅនាព្រះហស្ថស្តាំ​ និង​កាំភ្លើង (អសនី) ទ្រនាប់កាន់នៅព្រះហស្ថឆ្វេង​ធីតានាងគង់ឈរគន់រំពៃលើខ្នងពាហន: គជសារ (ដំរី) ជាយាន​ ចុះចាកសួគ៌ាមកកាន់ជម្ពូទ្វីបា។

Telegram-Troryorng
Share.