ភ្នំពេញ៖ឧត្តមសេនីយ៍ផ្កាយ២យោធាម្នាក់បានលក់ផ្ទះមួយល្វែងក្នុង១ឲ្យស្ត្រីម្នាក់រយ:ពេល៣ឆ្នាំមកហើយបែរជាមកកាត់សោម្ចាស់ផ្ទះថ្មីចោលហើយចាក់សោថ្មីមិនឲ្យម្ចាស់ផ្ទះថ្មីចូលមករស់នៅ។ក្រោយមកម្ចាស់ផ្ទះថ្មីបានទៅដាក់ពាក់បណ្ដឹងនៅសង្កាត់និងខណ្ឌរួចហើយតែមានដំណោះជូនគាត់។

នៅព្រឹកថ្ងៃទី៨ខែមេសា ឆ្នាំ២០២២នេះ ក្រុមគ្រួសាររបស់ម្ចាស់ផ្ទះថ្មីទ្រាំលែងបានក៏បានរាយការណ៍ ជូនអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដើម្បីសុំកាត់សោចូលមកនៅវិញ។

តាមការបញ្ជាក់ពីស្ត្រីផ្ទះថ្មីឈ្មោះឈុំ សុផា.អាយុ៣៩ឆ្នាំនិងស្វាមីឈ្មោះ សោម សុភ័ក្រ្តអាយុ៤០ឆ្នាំ បានឲ្យដឹងថា រូបគាត់និងស្វាមីបានទិញផ្ទះពីលោកឧត្តមសេនីយ៍ផ្កាយ២ ជ័យ សារុនតម្លៃ ៦ ២០០០ ដុល្លារ សហរដ្ឋអាមេiរិក នៅក្នុងបុរីធូ លន ស្ថិតនៅភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យរយៈពេល៣ឆ្នាំមកហើយតាំងតែពីថ្ងៃ១០ខែ០៩ឆ្នាំ២០១៩ដោយមានការផ្ទេរកម្មសិទ្ធនិងមានឯកសារគ្រប់គ្រាន់និងទទួលស្គាល់ពីអាជ្ញាធរខណ្ឌពោធិ៍សែនជ័យតាំងពីថ្នាក់ភូមិរហូតដល់ថ្នាក់ខណ្ឌ ដោយភាគីខាងម្ចាស់ថ្មីបានប្រគល់លុយគ្រប់ចំនួនឲ្យខាងភាគីលោកផ្កាយ២រួចរាល់ផងដែរ ហើយរូបគាត់បានចូលមកនៅផ្ទះខាងលើនេះបានរយៈពេលជាង១ឆ្នាំ។ ខណ:ពេលដែលផ្ទុះរាតត្បាត ជំងឺកូវិដ១៩ រូបគាត់និងក្រុមគ្រួសារបានទៅរស់នៅផ្ទះម្តាយក្មេកនៅខេត្តកំពុងស្ពឺហើយក៏បាន ជួលឲ្យ ជនចិនស្នាក់នៅរយៈពេល៥ខែផងដែរ។ លុះនៅថ្ងៃទី១៨ខែកក្កដា ឆ្នាំ២០២១លោកផ្កាយ២ ជ័យ សារុនបាននាំបក្ខពួកមួយក្រុមស្លៀកពាក់ឯកសណ្ឋានយោធាបាននាំគ្នាមកកាត់សោររបស់គាត់ចោល និងយកខោអាវនិងរូបថតមកដាក់តាំងក្នុងផ្ទះហើយចាក់សោពីខាងក្រៅដោយសំឡុតទារលុយពីម្ចាស់ផ្ទះថ្មីចំនួន៥០០០ដុល្លាហើយដេញអ្នកជួលផ្ទះចេញហើយចាក់សោរួចចេញទៅបាត់តែម្តង។

ក្រោយមកម្ចាស់ផ្ទះថ្មីបានទៅប្តឹងសមត្ថកិច្ចមូលដ្ឋានសង្កាត់ចោមចៅទី២ដើម្បីឲ្យជួយអន្តរាគមន៍ដល់ពួកគាត់តែខាងលោកចៅសង្កាត់ចោមចៅទី២មិនហ៊ានទទួលពាក្យបណ្តឹងទេដោយគាត់ខ្លាចអំណាចលោកផ្កាយ២ ក៏បានឲ្យស្ត្រីដែលជាម្ចាស់ផ្ទះថ្មីទៅប្តឹងនៅសាលាខណ្ឌពោធិ៍សែនជ័យវិញទៅ ក្រោយពេលលោកអភិបាលរងខណ្ឌពោធិ៍សែនជ័យបានទទួលពាក្យបណ្តឹងពីស្ត្រីរងគ្រោះដែលជាម្ចាស់ផ្ទះថ្មីរួចមកក៏បានកោះហៅភាគីទាំងខាងឲ្យទៅជួបគ្នាដោះស្រាយតាមផ្លូវច្បាប់តែខាងភាគីលោកផ្កាយ២មិនបានទៅជួបតាមការណាត់របស់អាជ្ញាធរខណ្ឌនោះទេ រូបគាត់បែរជាឲ្យស្ត្រីដែលជាម្ចាស់ផ្ទះថ្មីជួយរកប្រពន្ធ ឲ្យគាត់ឲ្យឃើញសិនទើបគាត់ចេញមុខដោះស្រាយឲ្យ។

ទោះជាយ៉ាងណាក្រុមគ្រួសាររបស់ម្ចាស់ផ្ទះថ្មីបានពឹងពាក់លើប្រព័ន្ធផ្លូវច្បាប់ដោយរូបគាត់ក៏បានដាក់ ពាក្យបណ្តឹងនៅសាលាដំបូងរាជធានីភ្នំពេញរួចរាល់ផងដែរតែរយៈពេល១ឆ្នាំមកហើយនៅតែមិនទាន់ឃើញមានចំណាត់ការពីសាលាដំបូងរាជធានីនៅឡើយ៕

អត្ថបទ៖សេង សាវី

Share.