ភ្នំពេញ៖បុគ្គលិកក្រុមហ៊ុនបញ្ជារថយន្តបាញ់បេតុងម្នាក់ឆ្លងចរន្តខ្សែរកាបឆក់ស្លា.ប់ពេលបញ្ជូនទៅជួយសង្រ្គោះនៅមន្ទីពេទ្យរុស្សី។

ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី០៨ខែមេសាឆ្នាំ២០២២ ស្ថិតនៅចំណុចការដ្ឋានកំពុងសាងសង់ ភូមិដំណាក់ធំ២ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យរាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីអ្នកឃើញហេតុកើតហេតុការណ៍នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេបានឃើញក្រុមកម្មករសំណង់និងរថយន្តបាញ់បេតុងធ្វើការបាញ់បេតុងនៅចំណុចការដ្ឋានខាងលើដោយលើកដងបាញ់បេតុងរំលងខ្សែរភ្លើង។

 ខណៈពេលនោះស្រាប់តែឆ្លងចរន្តអគ្គិសនីឆក់បុគ្គលិកបាញ់បេតុង២នាក់បណ្ដាលឲ្យរបួសត្រូវបានអ្នកធ្វើការជាមួយគ្នាដឹកតាមកង់បីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជាអសល្យជនរងគ្រោះម្នាក់បានស្លាប់។សពជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។

ជុំវិញករណីឆ្លងចរន្តអគ្គិសនីឆក់បុគ្គលិកក្រុមហ៊ុនបាញ់បេតុងស្លាប់ខាងលើនេះ ពុំទាន់បាន ដឹងពីមូលហេតុឲ្យបានពិតប្រាកដយ៉ាងណាមួយនៅឡើយទេ ។

សពជនរងគ្រោះត្រូវបានតម្កល់ទុកនៅពេទ្យរុស្ស៊ីខណៈដែលជំនាញពាក់ព័ន្ធបានធ្វើកំណត់ហេតុរង់ចាំប្រគល់ជូនសាចញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖សេង សាវី

Share.