យោង​តាម​រយៈ​ Account IG របស់​ Amanda Obdam បេក្ខនារី​បវរកញ្ញា​ប្រទេស​ថៃ​ ថ្វី​បើ​មិន​បាន​ឈ្នះ​ Miss Universe 20220 លើក​ទី​៦៩​ បាន​ត្រឹម​ជាប់​ Top10 តែ​បាន​យក​ឈ្នះ​អ្នក​គាំទ្រ​កម្មវិធី​មួយ​នេះ​ រហូត​មាន​ចំនួន​ Follower លើ IG «1.2M Follower» ដោយ​មុន​ចេញ​ទៅ​ប្រកួត​មាន​ Follower ខ្ទង់​3សែនជាង​ប៉ុណ្ណោះ​។​

https://www.instagram.com/p/CPEejwcBnqX/

សម្រាប់​ខណៈ​នេះ​ Amanda បាន​ក្លាយ​ជា​ Miss Universe ដែល​ល្បីល្បាញ​ជាង​គេ​បំផុត​​របស់​ថៃ​ព្រោះ​ក្នុង​ចំណោម​ Miss Universe Thailand ទាំង​អស់​ កញ្ញា​មាន​ចំនួន​ Follower លើ​ IG ច្រើន​ជាង​គេ​បង្អស់​ផង​ដែរ​។​

សូមចុចត្រង់​នេះ​៖ ទប់​ចិត្ត​មិន​ជាប់​ឧកញ៉ា​ ទ្រី​ ឌីណា ​ដាក់​មួយ​ឃ្លា​ៗ​ទៅ​កាន់​ រ៉េត សារីតា​ ​​រឿង​មិន​បាន​ដល់​​ Top21 ​ឡើង​​ស៊ី​អារម្មណ៍​!

អាច​និយាយ​បាន​ថា​ Amanda បវរកញ្ញា​កូន​កាត់​ថៃ​កាណាដា​រូប​នេះ​បាន​វេច​ស្ពាយ​យក​ក្ដី​សង្ឃឹម​ប្រជាជន​ថៃ​រាប់​លាន​ទៅ​កាន់​វេទិកា​ប្រកួត​ ហើយ​ក៏​ជា​បេក្ខនារី​ដែល​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ឈ្នះ​តំណែង​ Miss Universe 2020 ផង​ដែរ​ មិន​តែ​ប៉ុណ្ណោះ​កញ្ញា​រូប​នេះ​ក៏​ទាក់ទាញ​ចំណាប់​អារម្មណ៍​សារព័ត៌មាន​បរទេស​ឱ្យ​ចុះ​ផ្សាយ​យ៉ាង​គគ្រឹកគគ្រេង​ផង​ដែរ​។​

ការ​ប្រកួត​រូប​ឆោម​លើ​វេទិកា​ Miss Universe 2020 កញ្ញា​ Amanda ​ក៏​ជះ​រស្មី​ចិញ្ចែង​ចិញ្ចាច​គួរ​ជា​ទី​ចាប់​អារម្មណ៍​​ ទោះ​បាន​ត្រឹម​តែ​ Top10 តែ​ភាពល្បី​របស់​កញ្ញា​មិន​បាន​បញ្ចប់​ត្រឹម​នេះ​នោះ​ទេ រហូត​ធ្វើ​ឱ្យ​មាន​តាម​ IG ដើម្បីតាម​ដាន​ពី​ជីវិត​និង​សកម្មភាព​របស់​កញ្ញា​​ជា​បន្ត​ពី​ 3សែន ​ជាង​រហូត​ដល់ ​1​លាន​ 2សែន ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​20 ​ខែ​ឧសភា​ នេះ​៕

https://t.me/troryorngmedia
Share.