ភ្នំពេញៈ បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគេឃើញបុរសម្នាក់ បើករថយន្តព្រូសពណ៌ស មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2BL-0755 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីរ៉េត ក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចស្ពានស្ទឹងមានជ័យ ក៏រេចង្កូតទៅបុករនាំងថ្មពុះចែកផ្លូវ នឹងស្ពានអាកាសស្ទឹងមានជ័យ បង្កជាអណ្ដាតភ្លើងឆាប់ឆេះយ៉ាងសន្ធោសន្ធៅ ភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចេញរថយន្ដអគ្គីភ័យមកជួយបាញ់ពន្លត់។ តែមិនអាចជួយពន្លត់បានដោយសារតែស្ថានភាពឆាប់ឆេះ មានលក្ខណៈខ្លាំងពេក ទើបអណ្ដាតភ្លើងលេបត្របាក់រថយន្តនេះអស់ទាំងស្រុងតែម្ដង។ តែជាសំណាងល្អក្នុងហេតុការណ៍នេះមិនបង្កមានអ្នករងរបួសទេ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង 12:20 នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី 9 ខែមេសា ឆ្នាំ 2022 ក្នុងសង្កាត់ស្ទឹងមានជ័យ 1 ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុសមត្ថកិច្ច អនុញ្ញាតអោយម្ចាស់រថយន្តស្ទូចយកសាកសពរថយន្ត ដែលសល់តែគ្រោងឆ្អឹងយកទៅជុសជុល ដោយខ្លួនឯងដោយសារតែ មិនមានបង្កផលប៉ះពាល់ដល់សម្បត្តិសាធារណៈនោះទេ៕

Share.