ភ្នំពេញៈ បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគេឃើញបុរសម្នាក់បើករថយន្ត Lexus nx200t មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2BF-3488 ធ្វើដំណើរតាមបណ្ដោយផ្លូវR3 ក្នុងតំបន់អភិវឌ្ឍន៍បឹងកក់ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតឡើងលើសួនច្បារពុះចែកទ្រូងផ្លូវ បណ្ដាលអោយកល់ទ្រូងទៅមុខលែងរួច តែជាសំណាងល្អមិនបង្ក ឲ្យមានអ្នករបួសនោះទេ។

ករណីនេះកើតឡើងកាលពីវេលាម៉ោង 11:30 នាទីយប់ថ្ងៃទី 8 ខែមេសា ឆ្នាំ 2022 នៅតំបន់អភិវឌ្ឍន៍បឹងកក់ ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់សហការជាមួយនឹងកម្លាំងសន្តិសុខឈរជើងការពារនៅតំបន់អភិវឌ្ឍបឹងកក់ ត្រួតពិនិត្យដោយមើលឃើញថា ករណីនេះមិនបានបង្ក ការខូចខាតដល់ទ្រព្យសម្បត្តិ ក្រុមហ៊ុនអភិវឌ្ឍន៍បឹងកក់នោះ ទើបអនុញ្ញាតឲ្យម្ចាស់រថយន្ត ស្ទូចរថយន្តយកទៅជួសជុលដោយខ្លួនឯង៕

Share.