តារា​កំប្លែង​និង​តារា​ចម្រៀង​ លោក ម៉ាដូណា​ កាល​ពី​យប់​មិញ​នេះ​ម៉ោង​១១​យប់​បាន​បង្ហោះ​ថា​លោក​នឹង​កោរសក់​លា​បំណន់​បារមី​លោក​យាយ​ម៉ៅ​​​ដែល​​​បាន​ជួយ​ឱ្យ​ខ្លួន​លក់​ដី​ដាច់​ ដោយ​លោក​បាន​សន្យា​នឹង​កោរ​សក់​លា​បំណន់​នៅ​ខែ​៦​ ​(​មិថុនា​)​ ​ខាង​មុខ​នេះ​។

មួយ​រយៈ​កន្លង​មក​នេះ​តារា​ចម្រៀង​ ម៉ាដូណា​ចូលចិត្ត​ផុស​សំណេរ​ប្លែកៗ​និង​បង្ហាញ​ពី​ការ​ខឹង​សម្បារ​ចំពោះ​បញ្ហា​លុយ​កាក់​មួយ​ចំនួន​ដែល​អ្នក​ជំពាក់​មិន​ព្រម​សង​ដែល​ធ្វើ​ឱ្យ​លោក​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង​ ទើប​តែ​នៅ​យប់​ទី​១៩​ ខែ​ឧសភា ឆ្នាំ​២០២០​ ដែល​លោក​បាន​បង្ហោះ​សំណេរ​រីករាយ​បង្ហាញ​ពី​ការ​ត្រូវ​ប៉ាន់​ដី​ចំនួន​ ១៣​ហិច​តា​ ហើយ​លក់​បាន​ក្នុង​តម្លៃ​ ជាង​៣០​ម៉ឺន​ដុល្លារ​។​

សូម​ចុច​ត្រង់​នេះ​៖ សូម​សរសើរ​បទ​ថ្មី​តាក់ទូង​របស់​លោក​នីកូ ​​​ក្នុង​ចម្រៀង​តែ​មួយ​បទ​បង្ហាញ​សិល្បៈ​វប្បធម៌​ខ្មែរ​សឹង​គ្រប់​ទំរង់!

«​១៣​ ហិចតា​ ជាង​៣០​សិប​ម៉ឺន​ កូន​ដោះ​ស្រាយ​បាន​ហើយ​ ពិត​ជា​អរ​ព្រះគុណ​ណាស់​លោកយាយ​ ខែ​៦​ កូន​នឹង​កោរសក់​ តាម​ការ​សន្យា​ថ្វាយ​ជូន​លោក​យាយ​ម៉ៅ​»។ ​នៅ​ខាង​ក្រោម​សំណេរ​នោះ​លោក​ម៉ាដូណា​ក៏​បាន​ឆ្លៀត​បញ្ជាក់​ដែរ​ថា​មួយ​រយៈ​កន្លង​មក​នេះ​ផ្លូវ​ចិត្ត​លោក​ពិបាក​ខ្លាំង​ណាស់​ «ចង់​និយាយ​ថា​កន្លះ​ឆ្នាំ​កន្លង​មក​នេះ​ វេទនា​ផ្លូវ​អារម្មណ៍​ និង​ខួរក្បាល​ខ្លាំង​ណាស់​ មិត្ត​ភក្ដិ​ទាំង​អស់​គ្នា​»

ក្រោយ​បង្ហោះ​ក្ដី​រីករាយ​ចែក​រំលែក​ជាមួយ​នឹង​មិត្ត​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ក៏​មាន​ទាំង​តារា​ ​អ្នក​ប្រដាល់​​ក៏​ដូច​ជា​សាមញ្ញ​ជន​ធម្មតា​ចូល​មក​ចូលរួម​សាទរ​និង​អបអរ​ជាមួយ​នឹង​លោក​ Madona Cutee យ៉ាង​ច្រើន​។​ ក្នុង​នេះ​ត្រយង​សូម​លើក​យក​បង្ហាញ​ជូន​ខ្លះ​ដូច​ខាង​ក្រោម​នេះ​៖​

«នេនទុំ​៖ អេមណាស់​»
« Channiroth Hin »
«Eno Real៖ Wow ញាក់​សាច់​ »
«Keo Rumchong៖ ពិត​ជា​សប្បាយ​ចិត្ត​ណាស់​ប្អូន​ លក់​បាន​សម្រេច​ ​អបអរ​ផង​»

Share.