អូស្ការចេញច្បាប់ហាម Will Smith តារាល្បីហូលីវូដ ចូលរួមក្នុងកម្មវិធីអូស្ការ១០ឆ្នាំ បន្ទាប់ពីលោកបានឡើងទៅទះកំផ្លៀង Chris Rock ផ្អើលការប្រកាសពានអូស្ការ ខណៈដែលសាមីខ្លួនសុខចិត្តទទួលយកការសម្រេចនេះ។ 

កាលពីថ្ងៃទី៨ ខែមេសា ពេលវេលានៅសហរដ្ឋអាមេរិក ស្ថាប័នសិល្បៈនិងវិទ្យាសាស្ត្រភាពយន្ត ម្ចាស់រៀបចំកម្មវិធីប្រគល់ពានរង្វាន់ អាខាដឹមី អាវ៉ត ឬស្គាល់ក្នុងនាម អូស្ការ បានចេញសេចក្ដីប្រកាសស្ដីពីការប្រជុំរបស់គណៈកម្មការអូស្ការដែលហាមឃាត់មិនឲ្យមានវត្តមានកំពូលតារាភាពយន្តហូលីវូដ វ័យ៥៣ឆ្នាំ ចូលរួមកម្មវិធីប្រកាសពានរង្វាន់អូស្ការរយៈពេល១០ឆ្នាំ រាប់ចាប់ពីឆ្នាំ២០២២នេះតទៅ។ ទណ្ឌកម្មនេះធ្វើឡើងក្រោយពេលលោកបានឡើងទៅទះកំផ្លៀង Chris Rock តារាកំប្លែងល្បីឈ្មោះខណៈដែល Chris ដើរតួនាទីជាពិធីលរក្នុងកម្មវិធីអូស្ការលើកទី៩៤។

សេចក្ដីប្រកាសនោះបានហៅទង្វើរបស់ Will Smith ថាជាសកម្មភាពមួយដែលមិនអាចទទួលយកបានដូច្នេះជាមតិរួមនៅក្នុងថ្ងៃនេះគឺជាការដាក់ទោសចំពោះការប្រព្រឹត្តរបស់លោក ក្នុងគោលដៅពង្រីកការការពារតារាសម្ដែង ភ្ញៀវកិត្តិយស និងការស្ដារការទុកចិត្ត ចំពោះស្ថាប័នមួយនេះ។ លិខិតដែលអូស្ការបានផ្ញើចេញមកកាន់សមាជិកទាំងអស់នេះត្រូវបានផ្សព្វផ្សាយនិងធ្វើសឹចក្ដីរាយការណ៍ដោយ NBC News ។

ដោយឡែកសាមីខ្លួនលោល Will Smith ដែលទើបតែទទួលបានពានរង្វាន់តួឯកប្រុសឆ្នើមប្រចាំឆ្នាំ២០២២ ពីភាពយន្ត King Richard បានចេញមកទទួលស្គាល់កំហុសនិងព្រមទទួលយកការកាត់សេចក្ដីនេះ៕

អត្ថបទពាក់ព័ន្ធ ៖

សាច់ញាតិ​ឱ្យ​យោបល់​ Will Smith អាច​នឹង​កើត​រោគ​ចិត្ត​គួរ​តែប្រញាប់​​ទៅ​​រក​ពេទ្យ​ព្យាបាល​!

អនាគត​ងងឹត​ឈឹង! ក្រុមហ៊ុន​ធំ ​Netflix និង Sony ផ្ដាច់​កុងត្រា Will Smith ​ជា​ការ​ដាក់​ទណ្ឌកម្ម

ចប់​ហើយ! ប៉ូលិសត្រៀម​​ចាប់​ខ្លួន​ Will Smith ហើយក្រោយ​ទះ​កំផ្លៀង Chris Rock ​ផ្អើល​កម្មវិធី​ Oscars

ចូលរួម​កម្មវិធី​ American Academy Awards ក្រុម​​ BTS បង្ហាញ​គោលជំហរ​គាំទ្រ Will Smith

ទូច ​ស្រី​ល័ក្ខ ​គាំទ្រ​​​តារា​​ហូលីវូដ​​ Will Smith ​ប្រើ​ដៃ​ជើង​​ដាក់​អ្នក​យក​​រឿង​​​ក្បាល​ត្រងោល​ប្រពន្ធ​ទៅ​​​កំប្លែង​​លើ​ឆាក​!

ក្នុង​នាម​​បុរស​ស្រលាញ់​ប្រពន្ធ​​ខ្លាំង​​ ប្ដី គង់​ ចាន់ស្រីមុំ​ អះអាង​ថា​ទង្វើ​ហិង្សា​របស់​​​ Will Smith មិន​ខុស​ទេ​!​

Telegram-Troryorng
Share.