រដ្ឋបាលខេត្តកំពង់ចាមបានជូនដំណឹង នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះថា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៥២នាក់ ថ្មីបន្ថែមទៀត។

ក្នុងចំណោមអ្នកដែលបានឆ្លងទាំងនោះ មានអ្នកដែលបានប៉ះពាល់កម្មករ កម្មការិនី ចំនួន៥១នាក់។

អ្នកបានឆ្លងមេរោគកូវីដ១៩ថ្មីនោះមាននៅស្រុកបាធាយចំនួន ៩នាក់, ស្រុកជើងព្រៃ ចំនួន២៨នាក់, ស្រុកព្រៃឈរ ១២នាក់ មកពីខេត្តកំពង់ធំ ចំនួន១នាក់, ខេត្តកណ្តាល ចំនួន១នាក់ និងម្តាយអ្នកជំងឺកូវីដ១៩ ស្រុកកងមាស១នាក់ ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ចាមបានអំពាវនាវដល់ពលរដ្ឋដែលបានប៉ះពាល់ជាមួយអ្នកជំងឺកូវីដថ្មីទាំង៥២នាក់នេះ សូមផ្តល់ ព័ត៌មានដល់អាជ្ញាធរមូលដ្ឋាន តាមដានសុខភាពនិងត្រូវទៅផ្តល់សំណាកធ្វើតេស្តរកកូវីដ១៩នៅតាមមន្ទីរពេទ្យបង្អែកដែលនៅ ជិតផ្ទះបំផុតរួមទាំងធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល៕

Share.