កូរ៉េ​ខាង​ត្បូង​ – អ្នក​ដឹកនាំ​ភាពយន្ត​ល្បី​ Hwang Dong Hyuk ដែល​បាន​បញ្ចេញ​ស្នាដៃ​ដ៏​ល្បីល្បាញ​ «Squid Game» នៅ​លើ​ App Netflix បាន​បង្ហើប​ឱ្យ​ដឹង​ថា​តួ​អង្គ​សំខាន់​ចំនួន​ពីរ​នឹង​ត្រលប់​មក​វិញ​សម្រាប់​រដូវ​កាល​ទីពីរ​នៃ​រឿង​ភាគ​នេះ​។

កាល​ពី​ពេល​ថ្មីៗ​នេះ​យោង​តាម​ការ​ផ្សាយ​ពី​សារ​ព័ត៌មាន​អាមេរិក​ Deadline អ្នក​ដឹកនាំ​រូប​នេះ​បាន​លើក​ឡើង​ថា៖​
«Gi Hun ប្រាកដ​ជា​មក​វិញ​។ គាត់​នឹង​ត្រលប់​មក​វិញ​ហើយ​ខ្ញុំ​ជឿ​ថា​តួអង្គ​ Front Man ក៏​នឹង​ត្រលប់​មក​វិញ​ដូច​គ្នា​ដែរ​»

សម្រាប់​តួអង្គ​ Sung Gi Hun គឺ​សម្ដែង​ដោយ​ Lee Jung Jae ចំណែក​តួអង្គ​ Front Man គឺ​សម្ដែង​ដោយ​ Lee Byung hun ដូច្នេះ​បាន​សេចក្ដី​ថា​កំពូល​ Super Star ទាំង​ពីរ​ដួង​នេះ​នឹង​វិល​ត្រលប់​មក​រួម​សម្ដែង​ក្នុង​រដូវ​កាល​ទីពីរ​នៃ​ «Squid Game»។ នេះ​គឺជា​លើក​ទីមួយ​ហើយ​ដែល​ផលិតករ​បាន​បញ្ជាក់​អះអាង​ចេញ​ពី​មាត់​របស់​លោក​ចំពោះ​ការ​វិល​ត្រលប់​មក​សម្ដែង​វិញ​នៃ​តួអង្គ​ចាស់​ៗ​នៅ​ក្នុង​វគ្គ​ទីមួយ​ជា​សាធារណៈ​បែប​នេះ​។

នៅ​ក្នុង​ការ​ឆ្លើយតប​នោះ​ដែរ​ Hwang Dong Hyuk ក៏​បាន​ព្រលយ​ដែរ​ថា​អាច​នឹង​មាន​ការ​វិល​ត្រលប់​របស់​បងប្អូ​ន​ស្រី​ភ្លោះរបស់​ Jung Ho Yeon ក៏​ថា​បាន​។

ជា​ចុង​ក្រោយ​លោក​ Hwang Dong Hyuk បាន​និយាយ​ថា៖ «ក្ដី​សង្ឃឹម​របស់​ខ្ញុំ​គឺ​សង្ឃឹម​ថា​រឿង​ Squid Game នឹង​ជួយ​បើក​ទ្វារ​ ហើយ​ខ្ញុំ​ក៏​សង្ឃឹម​ដែរ​ថា​អ្នក​ទស្សនា​អាមេរិក​នឹង​ផ្ដល់​ឱកាស​ដល់​រឿង​នេះ​ដោយ​ទស្សនា​តាម​រយៈ​ការ​អាន​ Subtitle និង​ទស្សនា​ដោយ​មិន​ចាំ​បាច់​បញ្ចូល​សំឡេង​។ ខ្ញុំ​សង្ឃឹម​ថា​ពួក​យើង​នឹង​បើក​ឱកាស​នេះ​»

តាម​ដឹង​ក្រុម​ផលិត​កំពុង​តែ​ពន្លឿន​ការងារ​ផលិត​ដើម្បី​ធ្វើ​យ៉ាង​ណា​អាច​បញ្ចាំង​វគ្គ​ទីពីរ​នៅ​ចុង​ឆ្នាំ​២០២៤​ខាង​មុខ​៕

ប្រភព៖ Allkpop

អត្ថបទ​ទាក់ទង៖

Telegram-Troryorng
Share.