ក្រោយ​ឈប់​សោកសៅ​ដោយ​សារតែ​បាត់​បង់​កូន​សម្លាញ់​ស្មើ​ជីវិត​នោះ​ តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ សាន់​ដេ​ អ្នក​នាង​ វិរៈ​ និច្ច​ បាន​ចេញ​មក​ប្រូម៉ូដ​ផ្សព្វផ្សាយ​បទ​ចម្រៀង​ថ្មី​ «គីឡូ​អភិជន​» របស់​ខ្លួន​នៅ​ផលិតកម្ម​ សាន់​ដេ​ ដែល​ជា​បទ​​ចម្រៀង​ថ្មី​មាន​ចង្វាក់​រាំ​សប្បាយ​ស័ក្ដិសម​នឹង​បរិយាកាស​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​។

កាន់​តែ​ខិត​ជិត​ដល់​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ មហាសង្ក្រាន្ត​ ឆ្នាំ​ខាល ២០២២ គ្រប់​ផលិតកម្ម​ ក៏​ដូច​ជា​តារា​ចម្រៀង​នានា​ បាន​ព្យាយាម​ប្រូម៉ូដផ្សព្វផ្សាយ​បត​ចម្រៀង​របស់​ខ្លួន​ឱ្យ​ទាន់​ពេល​ទាន់​វេលា​ត្រូវ​នឹង​បរិយាកាស​​សម្រាក​លម្ហែ​ ក្នុង​នោះ​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ សាន់ដេ អ្នក​នាង​ វិរៈ​ និច្ច​ ដែល​ទើបតែ​​​សោកសៅ​ព្រោះ​​បាត់​បង់​កូន​សម្លាញ់​ស្មើជីវិត​ ក៏​បាន​ចេញ​មក​រាំ​ Cover បទ​ចម្រៀង​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០២២ ហើយ​ទទួល​បាន​ការ​គាំទ្រ​និង​សរសើរ​យ៉ាង​ច្រើន​ពី​ហ្វេន​ៗ​ផង​ដែរ។

Dance Cover បទ​ចម្រៀង​ «គីឡូ​អភិជន» របស់​ វិរៈ​ និច្ច គិត​មក​ត្រឹម​ថ្ងៃ​ទី​១២ ខែ​មេសា វេលា​ថ្ងៃ​ត្រង់​នេះ​ មាន​ចំនួន​ចុច​ Like ជាង​ ៤៩K (ប្រមាណ៤​ម៉ឺន​៩​ពាន់​គណនី​) ចុច​​ចែក​រំលែក​ Share ១.៩K (ប្រមាណ​ជិត ​២​ពាន់​គណនី​)​ ដោយ​ឡែក​នៅ​លើ​ឆាណែល​យូធូប​របស់​ផលិតកម្ម​សាន់ដេ ក៏​មាន​ការ​គាំទ្រ​ទស្សនា​ច្រើន​រហូត​ជិត​ ៧​ម៉ឺន​ដង​ផង​ដែរ​។

យោង​តាម​ការ​ខមមិន​របស់​ហ្វេន​ៗ​ឃើញ​ថា​ សុទ្ធ​តែស្ថិត​លើ​ផ្លូវ​​វិជ្ជមាន​ទាំង​អស់​ ដែល​នេះ​អាច​ធ្វើ​ឱ្យ​សាមី​ខ្លួន​ម្ចាស់​បទ​ អាច​ញញឹម​និង​រីករាយ​បាន​ហើយ​ ក្នុង​កំឡុង​ពេល​ចូល​ឆ្នាំនេះ​ ព្រោះ​បទ​ចម្រៀង​របស់​ និច្ច​ ទទួល​បាន​ការ​គាំទ្រ​គួរ​​ឱ្យ​កត់​សម្គាល់​៕

ចង់​ដឹង​ថា​បទ​ចម្រៀង​ «គីឡូ​អភិជន​» ពីរោះ​យ៉ាង​ណា​នោះ​សូមទស្សនា​ខាង​ក្រោម៖

ទស្សនា​ Dance Cover បទ​ចម្រៀង​ «គីឡូ​អភិជន​» ដើម្បី​ចេះ​រាំ​តាម​ ខាង​ក្រោម​៖​

Telegram-Troryorng
Share.