រដ្ឋបាលខេត្តកណ្តាលបានសម្រេចផ្អាកជាបណ្តោះអាសន្ននូវផ្សាររដ្ឋទាំងអស់ក្នុងភូមិសាស្ដ្រក្រុងតាខ្មៅរយៈពេល៧ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១។

ការសម្រេចរបស់រដ្ឋបាលខេត្តកណ្តាលនេះគឺដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩នៅក្នុងភូមិសាស្ត្រនេះ។

Share.