ម្ចាស់​ផ្ទះ​វៀតណាម ដែល​ទទួល​សិទ្ធិ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២១ ​បាន​ដាក់​ផែនការ​ថ្មី​សម្រាប់​អត្តពលិក​មក​ពី​១១​ប្រទេស ក្នុង​តំបន់​អាស៊ាន ថា ​«មិន​បាន​​ចាក់​វ៉ាក់សំាង មិន​ឱ្យ​ចូល​​ប្រកួត» នោះ​ទេ ក្នុង​បរិបទ​នៃ​ការ​រីករាលដាល​ជំងឺ​កូវីដ-១៩ នេះ​។

នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​របស់​សារព័ត៌មាន CNN របស់​ប្រទេស​ហ្វីលីពីន ស្រង់​សម្តី​លោក Bambol Tolentino ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ហ្វីលីពីន បាន​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​តាម​អនឡាញ ជាមួយ​សហព័ន្ធ​ពាក់ព័ន្ធ​ទាំង​អស់​ដែល​មាន​បេសកកម្ម​ទៅ​ប្រកួត​នៅ​ក្នុង​ស៊ីហ្គេម​ឆ្នាំ​២០២១ នៅ​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ។

អត្ថបទពាក់ព័ន្ធ៖ប្រទេស​វៀតណាម បន្ថែម​កីឡា Esports ចំនួន​១០វិញ្ញសា​ក្នុង​ស៊ីហ្គេម​ឆ្នាំ​២០២១ ខាង​មុខ

លោក Bambol Tolentino ថា​​ម្ចាស់​ផ្ទះ​ប្រទេស​វៀតណាម បញ្ជាក់​ថា​ស៊ីហ្គេម​ឆ្នាំ​នេះ​រៀបចំ​តាម​ផែនការ ទោះបី​ជា​​ស្ថានភាព​កូវីដ-១៩ ក្នុង​តំបន់​មិន​ទាន់​ថមថយ​ក៏ដោយ តែ​គ្រាន់​កំណត់​រឿង​«ចាក់​វ៉ាក់សាំង» បង្ការ​ឱ្យ​បាន​រួចរាល់។ ចំណែក​ហ្វីលីពីន គ្រោង​បញ្ជូន​អត្តពលិក​ចំនួន​៦២៦នាក់ លើ​ប្រភេទ​កីឡាករ​៤០​វិញ្ញាសា។

ក្បាល​ម៉ាស៊ីន​កីឡា​ហ្វីលីពីន ខាង​លើ​បន្ថែម​ថា៖​«មុន​ធ្វើដំណើរ​ទៅ​វៀតណាម គ្រប់គ្នា​ត្រូវ​តែ​ចាក់​វ៉ាក់សាំង​ឱ្យ​បាន​រួចរាល់ ឬ ត្រូវ​ចាក់​ឱ្យ​បាន​រួចរាល់​មុន​ពេល​ប្រមូល​ផ្ដុំ»។ លោក​ថា​ហ្វីលីពីន ទទួល​បាន​ប្រាក់​៤ម៉ឺន​ដុល្លារ​អាមេរិក ពី​គណៈកម្មាធិការ​អូឡាំពិក​តំបន់​អាស៊ី ក្នុង​ការ​បញ្ជា​ទិញ​វ៉ាក់សាំង​បង្ការ​កូវីដ-១៩៕

រូបថត៖rappler

Share.