រដ្ឋបាលខេត្តបន្ទាយមានជ័យនៅថ្ងៃនេះបាន បង្ហាញអត្តសញ្ញាអ្នកកើតជំងឺកូវីដ១៩ ចំនួន ១៤៦នាក់ ដែលទើបរកឃើញថ្មីនៅក្នុងក្រុងប៉ោយប៉ែត។

ជាមួយគ្នានេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានប៉ះពាល់ផ្ទាល់ ត្រូវរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យរកមេរោគកូវីដ១៩។អ្នកប៉ះពាល់ប្រយោលជាមួយអ្នកវិជ្ជមានកូវីដ១៩ទាំងអស់ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធជាមួយអ្នកដទៃទៀតឡើយ៕

Share.