តារា​សម្ដែង​ចេញ​ពី​ត្រកូល​អ្នក​ក្រខ្សត់​ IU បាន​ធ្វើ​ការ​បរិច្ចាគ​ទឹក​ប្រាក់​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​នៅ​ក្នុង​ថ្ងៃ​ខួប​កំណើត​របស់​ខ្លួន​សរុប​ជា​សាច់​ប្រាក់​ជាង​៤០​ម៉ឺន​ដុល្លារ​។​​​

សូម​ចុច​ត្រង់​នេះ៖ ទម្លាយ​ខ្ទេច​! អតីត​ក្មេង​ហ្វឹកហាត់​ប្រាប់​មូលហេតុ​​​ចាកចេញ​ពី​ផលិតកម្ម​យក្ស​ YG

ឆ្នាំ​នេះ​ IU បាន​បរិច្ចាគ​ប្រាក់​ ៥០០​លាន​វ៉ុន​ ប្រមាណ​ជា​ ៤៤​០៨៥៧​ ដុល្លារ​ (​សែសិប​បួន​ម៉ឺ​ប្រាំ​រយ​ហា​សិប​ប្រាំ​ពីរ​​ម៉ឺន​) ​ទៅ​កាន់​អង្គការ​សមាគម​និង​មូលនិធិ​ជា​ច្រើន​កន្លែង​ដូច​ជា​មូលនិធិ​មហារីក​កុមារ​កូរ៉េ​ YEOULDOL ដែល​​ជា​ក្រុម​​គាំពារ​ចំពោះ​​កុមារ​មាន​ជំងឺ​កម្រ​)​ សមាគម​គ្រួសារ​ម្ដាយ​មិន​បាន​រៀបការ​កូរ៉េ​ មជ្ឈមណ្ឌល​គាំពារ​មនុស្ស​ចាស់​កំព្រា និង​សមាគម​ធានាសុខុមាលភាព ​កុមារ។​​​​

ផលិតកម្ម​ EDAM Entertainment ដែល​ជា​ផលិតកម្ម​គ្របគ្រង​លើ​តារា​រូប​នេះ​បាន​ប្រកាស​ឱ្យ​ដឹង​ថា​ «IU ចង់​ធ្វើ​នូវ​កិច្ច​ការ​មួយ​ដែល​ផ្ដល់នូវ​ភាព​កក់​ក្ដៅ​ដល់​មនុស្ស​ ​ក្នុង​នាម​អ្នក​គាំទ្រ​ UAENA ( ឈ្មោះ​ក្រុម​អ្នក​គាំទ្រ​ IU) នៅ​ក្នុ​ងថ្ងៃ​ខួប​កំណើត​អាយុ​ជាង​២០​ឆ្នាំ​របស់​នាង​ ដើម្បី​ឆ្លើយ​តប​ចំពោះ​ក្ដី​ស្រលាញ់​ដែល​នាង​បាន​ទទួល​ជា​បន្តបន្ទាប់​គ្នា​រហូត​មក​ក្នុង​អាជីព​សិល្បៈ​»។

ទឹក​ប្រាក់​បរិច្ចាគ​របស់​ IU នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​ការ​​វះកាត់​និង​ការ​ព្យាបាល​លើ​កុមារ​ដែល​កើត​ជំងឺ​កម្រ​ ហើយ​ទឹក​មួយ​ចំនួន​ទៀត​ក៏​នឹង​ប្រើប្រាស់​ដើម្បី​ជួយ​ទ្រទ្រង់​គ្រួសារ​ខ្វះ​បង្គោល​ ចាស់​ជរា​គ្មាន​ទីពឹង​និង​កុមារ​ដែល​ចាក​ចេញ​ពី​មណ្ឌល​កុមារ​កំព្រា​ហើយ​​ត្រូវ​ការ​ប្រាក់​ដើម្បី​ចាប់​ផ្ដើម​ជីវភាព​។​ សម្រាប់​​ថ្ងៃកំណើត​របស់​ IU គឺ​នៅ​ថ្ងៃ​ទី​១៦​ខែ​ឧសភា​ ឆ្នាំ១៩៩៣ ដូច្នេះ​ឆ្នាំ​នេះ​ IU មាន​អាយុ​២៨ ​ឆ្នាំ​គត់​។

បច្ចុប្បន្ន​ស្រី​ស្អាត​រូប​នេះ​កំពុង​តែ​មមាញឹក​ថត​ភាពយន្ត​ខ្នាត​ធំ​រឿង​ «Broker» ដែល​សាច់​រឿង​និយាយ​អំពី​ប្រអប់​សម្រាប់​ដាក់​កូន​ក្មេង​ ដែល​បង្កើត​ឡើង​សម្រាប់​ឱ្យ​ឪពុក​ម្ដាយ​ដែល​មិន​មាន​លទ្ធភាព​ចិញ្ចឹម​បីបាច់​កូន​ហើយ​បោះបង់​ឱ្យ​ទៅ​អ្នក​ដទៃ​៕​

https://t.me/troryorngmedia
Share.