កូរ៉េ​ខាង​ត្បូង​ – ថ្មីៗ​នេះ​នៅ​ក្នុង​ឃ្លីប​សម្ភាស​ន៍​មួយ​របស់​ លី មីន​ហូ (Lee Min Ho) និង​តួ​ឯក​ស្រី​ គីម មិន​ហា (Kim Min Ha) ដែល​បាន​បង្ហោះ​ចែក​រំលែក​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ដើម្បី​ផ្សព្វផ្សាយ​ភាពយន្ត​ភាគ​ថ្មី​រឿង​ «Pachinko» នោះ​ស្រាប់​តែ​ក្លាយ​ជា​ដំណឹង​ក្ដៅ​គគុក​និង​មាន​ការ​ជជែក​វែក​ញែក​គ្នា​ច្រើន​នៅ​ក្នុង​ស្រទាប់​មហាជន​។ ចំណុច​ពិសេស​ដែល​ទាក់ចិត្ត​អ្នក​ទស្សនា​ឱ្យ​ចាប់​អារម្មណ៍​ចំពោះ​ឃ្លីបវីដេអូ​នោះ​គឺ​សមត្ថភាព​និយាយ​ភាសា​អង់គ្លេស​របស់​តួឯក​ប្រុស​ស្រី​។

ខណៈ​ដែល​ក្នុង​ឃ្លីប​សម្ភាសន៍​នោះ​ គីម មីនហា ធ្វើ​ឱ្យ​មហាជន​ពេញចិត្ត​ពេញថ្លើម​ព្រោះ​តែ​សមត្ថភាព​ឆ្លើយ​សំនួរ​ជា​ភាសា​អង់គ្លេស​បាន​យ៉ាង​ស្ទាត់​ជំនាញ​មិនមាន​ស្ទាក់ស្ទើរ​ប្រៀប​ដូច​ជា​​ម្ចាស់​ភាសា​ ប៉ុន្តែ​បើ​ងាក​មក​ លី មីនហូ​ វិញ​ ទស្សនិកជន​ម្នាក់​ៗ​គ្រវី​ក្បាល​សឹង​ដាច់​ឱ្យ​តែ​ដល់​ពេល​លោក​ត្រូវ​ឆ្លើយ​សំនួរ​ម្ដងៗ​។

ការ​បញ្ចេញ​សំឡេង​ភាសាអង់គ្លេស​ ឬនិយាយ​ដោយ​ខ្លី​ថា​តុង​អង់គ្លេស​របស់​ លី មីន​ហូ មើល​ទៅ​ស្ទាក់ស្ទើ​និង​មិន​ច្បាស់ ហើយ​អ្វី​ដែល​ធ្វើ​អ្នក​គាំទ្រ​ខក​ចិត្ត​ខ្លាំង​បំផុត​នោះ​គឺ​ត្រង់​ចំណុច​ដែលកំពូល​តារា​សម្ដែង​ជួរ​មុខ​លំដាប់​ប្រទេស​ដូច​ជា​​ Lee Minho ត្រូវ​កា​រ​ជំនួយ​ពី​អ្នក​បក​ប្រែ​ទាំង​ដែលនោះ​គ្រាន់​​ជា​សំនួរ​សាមញ្ញប៉ុណ្ណោះ។

ហ្វេន​បាន​លើក​ជា​យោបល់​ថា​សមត្ថភាព​ភាសា​អង់គ្លេស​គួរ​តែ​ជា​ចំណុច​ចម្បង​មួយ​ដែល​តារា​សម្ដែង​រូប​នេះ​ចាំ​បាច់​ត្រូវ​តែ​អភិវឌ្ឍ​សមត្ថភាព​របស់​ខ្លួន​បន្ថែម​ទៀត​។

យ៉ាង​ណា​មិញ​នេះ​មិនមែន​ជា​លើក​ទីមួយ​ឡើយ​ដែល លី មីនហូ ត្រូវ​បាន​គេ​រិះគន់​ចំពោះ​សមត្ថភាព​និយាយ​ភាសា​បរទេស​របស់​លោក​ តួ​យ៉ាង​ដូច​ជា​កាល​ពី​លោក​សម្ដែង​រឿង​ «ទេពមច្ឆា​សមុទ្រ​ខៀវ​ ឬ Legend of the Blue Sea» ជាមួយ​នឹង​ Jun Ji Hyun នោះ​អ្នក​គាំទ្រ​ក៏​ភ្ញាក់​ផ្អើលណាស់​ដែរ​ចំពោះ​តុង​អង់គ្លេស​បែប​កូរ៉េ​របស់​តារា​រូប​នេះ​៕

ទស្សនា​បទ​សម្ភាស​ន៍​រវាង​ Lee Min Ho និង​ Kim Min Ha ខាង​ក្រោមនេះ​៖

ទស្សនា​ការ​និយាយ​ភាសា​អង់គ្លេស​តុងកូរ៉េ​របស់​ Lee Min Ho ក្នុង​រឿង ទេពមច្ឆា​សមុទ្រ​ខៀវ ខាង​ក្រោម​៖

Telegram-Troryorng
Share.