បន្ទាប់ពីទទួលសហការធ្វើម្ចាស់ផ្ទះកម្មវិធីបុណ្យភូមិដ៏គគ្រឹកគគ្រេងនៅវត្តស្វាយអណ្ដែត ឥឡូវនេះរដ្ឋបាលស្រុកល្វាឯមក្រោមការដឹកនាំរបស់លោក កន សុខកាយ កំពុងរៀបចំទីតាំងប្រាព្ធកម្មវិធីសង្ក្រាន្តអបអរឆ្នាំថ្មី៣កន្លែងទៀតហើយ។

លោក កន សុខកាយ ដែលត្រូវបានប្រជាពលរដ្ឋស្រុកល្វាឯមប្រសិទ្ធិនាមថាជា«កូនក្រោល»ក៏ព្រោះលោកជាកូនចៅផ្ទាល់របស់អ្នកទឹកដីសណ្ដរទន្លេមេគង្គមួយនេះ បានបញ្ជាក់ថាទីតាំងសង្ក្រាន្តទាំង៣កន្លែងក្នុងស្រុកកំណើតរបស់លោកមានទាំងលើគោកផង និងដីកោះផង។

បើតាមលោកអភិបាល កម្មវិធីសង្ក្រាន្តនៅស្រុកល្វាឯមចំនួនបីទីតាំងនោះ រួមមាន ទីតាំងទី១ វត្តស្វាយអណ្តែត ទី២តារាងបាល់ទាត់យុវជនឃុំពាមឧកញ៉ាអុង និងទីតាំងទី៣ នៅកោះស្នេហ៍ ឃុំទឹកឃ្លាំងដែលជាតំបន់ដ៏មានប្រជាប្រិយសម្រាប់ការងូតទឹកកំសាន្តក្នុងឱកាសឆ្នាំថ្មីនៅស្រុកល្វាឯម។

តាមរយៈសារង្ហោះលើហ្វេសប៊ុកភ្ជាប់ដោយភាពដូចបង្ហាញជូននេះ លោកបានថ្លែងអំណរថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងទាំងបី កម្លាំងយុវជនស្ម័គ្រចិត្ត និងប្រជាពលរដ្ឋទាំងអស់ដែលបានជួយសម្របសម្រួលរៀបចំកម្មវិធីនេះ។

លោកក៏បានអំំពាវនាវ ពុកម៉ែ អ៊ំ ពូ មា មីង បងប្អូន យុវជនជាប្រជាពលរដ្ឋស្រុកល្វាឯម និងមហាជនទូទៅអញ្ជើញចូលរួមកំសាន្តសប្បាយនៅស្រុកល្វាឯមឲ្យបានច្រើនកុះករ និងគោរពតាមវិធានការសុខាលភិបាលឲ្យខ្ជាប់ខ្ជួន៕

ដោយ​៖ រ៉េន រតនៈ

Share.