ចង់​បាន​មុខ​ស​ស្អាត​ភ្លឺ​រលោង​ ហើយ​រន្ធ​រោម​រួម​តូច អាច​ប្រើ​ប្រាស់​ជា​ប្រភេទ​ក្រែម​បំរុង​ស្បែក​ផ្សេងៗ​ក៏​បាន​ ប៉ុន្តែ​អាច​មាន​វិធី​ប្លែក​ៗ​មួយ​ចំនួន​ដែល​មិន​គួរ​ឱ្យ​ជឿ​ថា​អាច​ជួយ​ឱ្យ​ស្បែក​ស​ភ្លឺ​និង​បង្រួម​រន្ធបាន​ផល​ស័ក្តិសិទ្ធិ​​ដូច​គ្នា​ ឧទាហរណ៍​ដូច​ជា​អាថ៌កំបាំង​ងាយ​ពី​ក្រុម​ចម្រៀង​ Twice ដែល​អ្នក​ធ្វើ​តាម​ហើយ​ប្រាប់​តាម​រយៈ​ Twitter ថា​ទទួល​បាន​ផល​ពិត​ៗ​ ដូច្នេះ​ចង់​ដឹង​ថា​គន្លឹះ​មុខ​ស​ភ្លឺ​ថ្លា​ស្អាត​របស់​ក្រុម​ស្រីស្អាត​គឺ​ជា​អ្វី​សូម​អាន​នៅ​ខាង​ក្រោម​នេះ​៖​

https://www.instagram.com/p/CFjdrdzjnbt/

​​​​​​​​១./ ​គន្លឹះ​អាថ៌កំបាំង​របស់​ Jungyeon (Twice) គឺ​ត្រូវ​ប្រាប់​ជា​ពិសេស​ចំពោះ​នារី​ៗ​ដែល​ចូល​ចិត្ត​ប្រើប្រាស់​កន្សែង​ពោះគោ​ជូត​មុខ​​ក្រោយ​លុបលាង​មុខ​ហើយ​ ត្រូវ​តែ​ឈប់​ធ្វើ​ជា​បន្ទាប់ ព្រោះ​ Jungyeon បាន​ប្រាប់​ថា​អាថ៌កំបាំង​មុខ​ស្អាត​របស់​ខ្លួន​គឺ​ប្រើ​កន្សែង​ជូត​មុខ​ផ្ដិតៗ​លើ​មុខ​ក្រោយ​ពី​បាន​លាង​សំអាត​មុខ​រួចរាល់​ហើយ​ បន្ទាប់​មក​លាប​ Tuner នៅ​លើ​ស្បែក​មុខ​ដែល​នៅ​សើម​តិច​​។

ចំពោះ​អាថ៌កំបាំង​ងាយៗ​មួយ​នេះ​ ត្រូវ​បាន​អ្នក​​យក​ទៅ​អនុវត្ត​តាម​ចេញ​មក​ចែក​រំលែក​ឱ្យ​ដឹង​ថា​ពិត​ជា​ទទួល​បាន​លទ្ធផល​ពិត​ប្រាកដ​មែន​។ ដោយ​សារ​តែ​កន្សែង​ពោះគោ​ ជួនកាល​ក៏​មាន​បាក់តេរី​និង​មេរោគ​នៅ​ទំ​ជាប់​លើ​នោះ​ដែល​យើង​មិន​អាច​មើល​​ឃើញ​ដោយ​ភ្នែក​ទទេ​ ហេតុនេះ​ការ​ដែល​យើង​ប្រើ​កន្សែង​ជូត​មុខ​ដដែល​ ក៏​អាច​ធ្វើ​ឱ្យ​ធូលី​ដី​និង​របស់​ស្មោកគ្រោក​ជាប់​នឹង​ស្បែក​មុខ​របស់​យើង​ បណ្ដាល​ឱ្យ​កើត​ជា​មុន​បាន​ ជាពិសេស​ប្រើ​កន្សែង​ជូត​មុខ​ខ្លាំង​ៗ​ក៏​អាច​ធ្វើ​ឱ្យ​រន្ធ​រោម​លើ​មុខ​របស់​យើង​កាន់តែ​រីក​ធំ​ផង​ដែរ​។

https://www.instagram.com/p/CFeVSSghCIE/

២./ គន្លឹះ​មុខ​ស្អាត​របស់​ Nayeon (Twice) មិន​ខុស​គ្នា​ដែរ​គឺ​យក​កន្សែង​មក​ផ្តិត​ៗ​លើ​មុខ​ក្រោយ​ពី​លុបលាង​មុខ​រួច​ ជាង​នោះ​ទៀត​ Nayeon ​ច្រើន​តែ​ចៀសវាង​ការ​ប្រើ​សំឡី​ជូត​លើ​មុខ​ ដោយ​ប្រើប្រាស់​ជា​ Cleaning Balm ​ក្នុង​ការ​លុបលាង​ Make Up ​ចេញ​ពី​ផ្ទៃ​មុខ​ ជំនួស​ឱ្យ​ការ​ប្រើ​ Cleansing ជា​មួយ​ទឹក​ឬ​​ប្រើ​សំឡី​។

ការ​ប្រើ​ Cleansing Balm នោះ​គឺ​ជា​វិធី​មួយ​ដែល​ជួយ​ឱ្យ​រន្ធ​រោម​រួម​តូច​បាន​ ឬក៏​មិន​ធ្វើ​ឱ្យ​រន្ធ​រោម​កាន់​តែ​រីក​ធំ​ ព្រោះ​ការ​ប្រើ​ Cleansing Balm ម៉ាស្សា​ថ្នម​ៗ​លើ​ផ្ទៃ​មុខ​នឹង​ជួយ​កាត់​បន្ថយ​ការ​ប៉ះពាល់​គ្នា​រវាង​ស្បែក​មុខ​និង​សំឡី ព្រោះ​ការ​ប្រើ​សំឡី​ជូត​មុខ​យូរៗ​ ជា​ពិសេស​សំឡី​ដែល​គ្មាន​គុណភាព​នឹង​ធ្វើ​ឱ្យ​កំទេច​សំឡី​ចូល​ទៅ​ក្នុង​រន្ធ​រោម​ កាន់​តែ​ធ្វើ​ឱ្យ​រន្ធ​រោម​រីក​ធំ​ឡើង​៕

Share.