តារា​ចម្រៀង​ដ៏​ល្បី​និង​ឈរ​ជួរ​មុខ​របស់​ថៃ​កញ្ញា Yaya Urassaya និង​បងស្រី​បង្កើត​របស់​ខ្លួន​បាន​រួម​គំនិត​គ្នា​លួច​ទិញ​ផ្ទះ​មួយ​ខ្នងតម្លៃ១០​លាន​បាត​ (ប្រមាណជិត​៣០​ម៉ឺន​ដុល្លារ) ​នៅ​ប្រទេស​ ន័រវែស​ ដើម្បី​ Surprise ម្ដាយ​ក្នុង​ថ្ងៃ​ខួប​កំណើត​ដោយ​សារ​តែ​ម្ដាយ​ចង់​បាន​ផ្ទះ​​​​មើល​កាំ​ជ្រួច​។

សម្រាប់​កូន​ៗ តែង​តែ​សង្ឃឹម​ចង់​ឱ្យ​ឪពុក​ម្ដាយ​មាន​សេចក្ដី​សុខ​ មាន​ផ្ទះ​ស្អាតៗ មាន​សុខ​ភាព​រឹងមាំ​ ដូច​​គ្នា​នោះ​ដែរ​ Yaya ដែល​ជា​កូន​ស្រី​កតញ្ញូ​បាន​​តបស្នងគុណូបការៈរបស់​អ្នក​មាន​គុណ​ដែល​បាន​ចិញ្ចឹម​បីបាច់​ដោយ​ការ​ទិញ​ផ្ទះ​នៅ​ប្រទេស​ ន័រវែស​ ជូន​ជា​កាដូ​ខួប​កំណើត​​។

តារា​រូប​នេះ​បាន​ចេញ​មក​ចែក​រំលែក​រឿង​រ៉ាវ​រីករាយ​នេះ​ថា​ ការ​ដែល​ខ្លួន​និង​បងស្រី​ទិញ​ផ្ទះ​នេះ​ព្រោះ​អ្នក​ម្ដាយ​បាន​និយាយ​លេង​ៗ​​រាល់​ៗ​ឆ្នាំ​ៗ​ថា​បើ​សិន​​ជា​ត្រូវ​ឆ្នោត​រង្វាន់​ទីពីរ​ អ្នក​ម្ដាយ​​នឹងទិញ​ផ្ទះ​មួយ​ខ្នង​នេះ​​ប្រើ​ជា​ធម្មតា​អ្នក​ម្ដាយ​មក​ឈរ​មើល​កាំ​ជ្រួច​នោ​ថ្ងៃ​ដាច់​ឆ្នាំ​ចាស់​ផ្លាស់​ចូល​ឆ្នាំ​ថ្មី​ ដោយ​សភាព​រងា​ញ័រញាក់​។ Yaya បាន​បន្ថែម​ថា​នៅ​ពេល​ម្ដាយ​របស់​ខ្លួន​និយាយ​ដូច្នេះក៏​កើត​មាន​គំនិត​ចង់​ទិញ​ផ្ទះ​ឱ្យម្ដាយ​របស់​ខ្លួន​ទើប​ឱ្យ​ពូ​របស់​ខ្លួន​ជួយ​សាកសួរ​អ្នក​គួក​ជេរ​ផ្ទះ បើសិន​មាន​គេ​លក់​ផ្ទះ​ម្ដុំ​នេះ​ ឱ្យ​ប្រញាប់​ប្រាប់​មក​ខ្លួន​ផង​។

ទីបំផុត​២​ឆ្នាំ​មុន​ផ្ទះ​ម្ដុំ​នោះ​មាន​ម្ចាស់​ចង់​លក់​ Yaya និង​បងស្រី​ក៏​បាន​សម្រេច​ក្ដីប្រាថ្នា​ដោយ​ទិញ​ផ្ទះ​នោះ​រួច​យក​សោរ​មក​ប្រគល់​ឱ្យ​ម្ដាយ​ ព្រម​ទាំង​និយាយ​ថា​ «Happy Birthday ម៉ាក់»

​បើ​តាម​ការ​បង្ហោះ​ចែក​រំលែក​របស់​អ្នក​ម្ដាយ​ Yaya លើ​បណ្ដាញ​សង្គម​ផ្ទះ​ដែល​ទិញ​​នោះ​ជា​ផ្ទះ​​មាន​ទេសភាព​ស្អាត​ខ្លាំង​ណាស់​ ព្រោះ​នៅ​ជាប់​មាត់​សមុទ្រ​ក្បែរ​កំពង់​ទូក​ អាច​មើល​ទៅ​ឆ្ងាយ​ផុត​កន្ទុយភ្នែក​ ដោយ​ក្នុង​នោះ​មិត្ត​សម្លាញ់​ Margie Rasri ក៏​បាន​ចូល​មក​​សរសើរ​ដែរ​ថា​ អ្នក​ម្ដាយ​របស់​ Yaya ត្រូវ​ឆ្នោត​រង្វាន់​ទីមួយ​តាំង​តែ​ពរ​ពោះ​កើត​បាន​កូន​ស្រី​គួរ​ឱ្យ​ស្រលាញ់​ទាំង​ពីរ​អ្នក​ ចំណែក​កូន​ៗ​ក៏​ត្រូវ​រង្វាន់​ធំ​ទី​មួយ​ដូច​គ្នា​ដែល​មាន​អ្នក​ម្ដាយ​គួរ​​ឱ្យ​ស្រលាញ់​៕

ប្រភព៖ Kapook

Telegram-Troryorng
Share.