យ៉ាងហោចណាស់មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន ៣៦នាក់នៅក្នុងខេត្តកំពង់ស្ពឺ ត្រូវបានអនុញ្ញាតអោយត្រឡប់ទៅផ្ទះវិញនៅថ្ងៃទី២០ខែឧសភាឆ្នាំ២០២១នេះ។

នាព្រឹកថ្ងៃនេះដែរ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចុះជួបប្រជាពលរដ្ឋដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ ទាំងនោះ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ ។

ថ្លែងទៅកាន់ពលរដ្ឋដែលបានសះជាឡើងវិញទាំងនោះ ឯកឧត្តម ប្រធានក្រុមប្រឹក្សា បានរំលឹក ឲ្យពលរដ្ឋដែល ត្រឡប់ទៅផ្ទះវិញនាពេលនេះ ត្រូវបន្តតែថែទាំសុខភាព និងធ្វើចត្តាឡីស័ក ១៤ថ្ងៃបន្តទៀត ក្រោយពីការយកសំណាកលើកចុងក្រោយបញ្ជាក់ថា អវិជ្ជមានកូវិដ-១៩៕

Share.