វៀតណាម – បុរស​កែ​ភេទ​ដែល​ចូលរួម​ប្រកួត​កម្មវិធី​បវរកញ្ញា​ចក្រវាឡ​វៀត​ណាម​ ឆ្នាំ​២០២២​នេះ​ បាន​ជាប់​ចូល​ Top71 នៃ​កម្មវិធី​ ត្រូវ​បាន​សាធារណជន​​និង​អ្នក​គាំទ្រ​សរសើរ​ចំពោះ​រូប​សម្រស់​និង​ដង​ខ្លួន​ស្អាត​ស្រឡូន​ដូច​ជា​​មនុស្ស​ស្រី​របស់​នាង​។

យោង​​តាម​លោក​ Tran Viet Bao Hoang ដែល​ជា​អនុប្រធាន​អចិន្ត្រៃ​យ៍​រៀបចំ​ការ​ប្រកួត​នេះ​បាន​លើក​ឡើង​ថា​ Do Nhat Ha គឺជា​បុរស​កែ​ភេទ​ជា​ស្ត្រី​ ប៉ុន្តែ​នៅ​ក្នុង​ឯកសារ​ផ្លូវការ​លោក​នៅ​តែ​ជា​មនុស្ស​ប្រុស​ដដែល​។ បើ​តាម​ច្បាប់​​ប្រកួត​ទាំង​ក្នុង​ប្រទេស​វៀតណា​ម​និង​អន្តរជាតិ​ គឺ​មិន​ទាន់​ទទួល​ស្គាល់​ករណី​នេះ​នៅ​ឡើយ​ទេ​។ ដូច្នេះ​បុរស​កែ​ភេទ​រូប​នេះ​ចូលរួម​ក្នុង​នាម​ជា​ភ្ញៀវកិត្តិយស​ពិសេស​នៃ​កម្មវិធី​ មិនមែន​ជា​បេក្ខជន​ប្រកួត​នោះ​​ឡើយ​។

Do Nhat Ha នឹង​មិន​បាន​ចូល​ប្រកួត​ក្នុង​វគ្គ​ To10, Top5 ឬ​កម្មវិធី​ប្រកួត​​ជា​ Miss Runner Up អ្វី​នោះ​ទេ​ ប៉ុន្តែ​ស្រ្តី​ក្លែង​ភេទ​រូប​នេះ​​មាន​ឱកាស​បាន​ចូល​ដល់​វគ្គ​ Top41 បើ​សិន​ជា​កញ្ញា​បាន​ឈ្នះ​កម្មវិធី​ Reality Show។ សម្រាប់​បេក្ខនារីទាំង​អស់​អាច​ចូល​ដល់​ក្នុង​វគ្គ​ Top16 បើ​សិន​ជា​បាន​ទទួល​ការ​បោះ​ឆ្នោត​ច្រើន​ពី​អ្នក​ទស្សនា​។

Do Nhat Ha វ័យ​២៦​ឆ្នាំ​ កើត​នៅ​ Do Nhat Tan បាន​បញ្ចប់​ការ​សិក្សា​​ផ្នែក​គ្រប់​គ្រង​ធនាគារ​នា​សកល​វិទ្យា​ល័យ​ Hoa Sen University។ កាល​ពី​អាយុ​បាន​២០​ឆ្នាំ​ Nhat Tan ចាប់​ផ្ដើម​ទុក​សក់​វែង​ ហើយ​ចាក់​អ័រ​ម៉ូន​មនុស្ស​ស្រី​ ដោយ​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ​ដើម្បី​ធ្វើ​ការ​វះ​កាត់​កែ​ភេទ​។

កាល​ពី​ឆ្នាំ ​២០១៨​ You Cwin Win ដែល​ជា​កញ្ញា​ Tiffany Vietnam 2018 បាន​ក្លាយ​ជា​បេក្ខជន​​តំណាង​ប្រទេស​វៀតណាម​ប្រកួត​​កម្មវិធី Miss Transgender International 2019 ហើយ​បាន​​ជាប់​ដល់​ Top6 វគ្គ​ចុង​ក្រោយ​។ ស្ត្រីក្លែង​ភេទ​​​ជាប់​ជ័យ​លាភី​រូប​នេះ​ស្ទាត់​ជំនាញ​ភាសា​អង់គ្លេស​និង​ភាសា​កូរ៉េ​។

នៅ​លើ​បណ្ដាញ​ Social Media អ្នក​លេងអ៊ិនធឺណិត​បាន​សរសើរ​​ Nhat Ha ចំពោះ​សម្រស់​​ស្អាត​និង​ប្រៀប​ដូច​ជា​មនុស្សស្រី​សុទ្ធ​។ នៅ​ក្នុង​ការ​ឆ្លើ​យតប​សំនួរ​ក្នុង​ការ​ប្រកួត​ Miss Universe Vietnam Nhat Ha បាន​និយាយ​ថា​ខ្លួន​ចូល​រួម​ក្នុង​កម្មវិធី​ Miss Universe ដើម្បី​បង្ហាញ​ពី​ខ្លួន​ឯង​ ជា​ពិសេស​គឺ​​ជា​សំឡេង​មួយ​សម្រាប់​ ​ជួយ​ផ្សព្វផ្សាយ​ចំពោះ​ក្រុម​មនុស្ស​ LGBT ផង​ដែរ​៕

ប្រភព៖ vnexpress

Telegram-Troryorng
Share.