នៅក្នុងប្រទេសកម្ពុជា ប្រសិនបើអ្នកចង់ចរាចរយានជំនិះរបស់លោកអ្នក នៅតាមដងផ្លូវដោយស្របច្បាប់ លោកអ្នកត្រូវតែធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ របស់លោកអ្នក ទៅតាមនីតិវិធីច្បាប់ដែលបានកំណត់។ ចំពោះការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ គឺត្រូវត្រួតពិនិត្យសំខាន់ៗ ចំនួន៩យ៉ាង ដូចខាងក្រោម៖ 

  • 1. ការត្រួតពិនិត្យផ្នែកខាងក្រៅ
  • 2. ឧបករណ៍វាស់កុងទ័រល្បឿន
  • 3. ឧបករណ៍វិភាគផ្សែង
  • 4. ការត្រួតពិនិត្យគ្រឿងក្រោម
  • 5. ឧបករណ៍វាស់ភ្លើងហ្វាកូដ
  • 6. ឧបករណ៍វាស់សំឡេងស៊ីផ្លេ
  • 7. ឧបករណ៍វាស់កង់ទាញខាង
  •  8. ឧបករណ៍ថ្លឹងទម្ងន់
  • 9. ឧបករណ៍វាស់កម្លាំងហ្វ្រាំង

ឆ្លងកាត់ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសទាំង៩យ៉ាងខាងលើនេះ ប្រសិនបើជាប់ គឺនឹងចេញវិញ្ញាបនបត្រ បញ្ជាក់ដល់ម្ចាស់រថយន្ដ អាចប្រើប្រាស់តាមដងផ្លូវ។ ប៉ុន្ដែប្រសិនបើធ្លាក់ គឺនឹងតម្រូវឲ្យម្ចាស់យានយន្ដយកទៅជួសជុល បន្ទាប់មកយកមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះសាជាថ្មីម្ដងតៀត ដើម្បីដាក់ពិន្ទុ តើជាប់ឬធ្លាក់។

តើការត្រួតពិនិត្យលក្ខណៈបច្ចេកទេស ធ្វើឡើងប៉ុន្មានឆ្នាំម្ដង? កាលកំណត់នៃការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ត្រូវធ្វើឡើងតាមប្រភេទ គឺរថយន្តគ្រួសារ និងយានយន្ដធ្វើអាជីវកម្ម ដោយរថយន្ដគ្រួសារ ត្រួតពិនិត្យលក្ខណៈបច្ចេកទេស ២ឆ្នាំម្ដង ឯយានយន្ដធ្វើអាជីវកម្ម រៀងរាល់១ឆ្នាំម្ដង។

តើប្រិយមិត្ត បានយករថយន្ដត្រួតពិនិត្យលក្ខណៈបច្ចេកទេសហើយឬនៅ ? កុំភ្លេចយករថយន្តទៅត្រួតពិនិត្យ ដើម្បីឲ្យការបើកបររបស់លោកស្របច្បាប់ និងសុវត្ថិភាពលើដងផ្លូវ៕

Share.