ក្រោយពីមានការចែកព័ត៌មានតាមហ្វេសប៊ុករឿងសន្តិសុខ ផ្សារកំពង់ស្ពឺ បានទាត់កញ្ច្រែងក្មេងស្រីលក់ព្រីងម្នាក់ បណ្ដាលឱ្យកំពប់ទៅលើដីរួចមក ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កំពង់ស្ពឺឯកឧត្តមវ៉ី សំណាងបានជួបនិងសុំទោសអ្នកលក់ផ្លែព្រីងម្នាក់នោះចំពោះទង្វើអសីលធម៌ របស់សន្តិសុខផ្សារម្នាក់នេះ។

លោកថា ទង្វើអសីលធម៌របស់សន្តិសុខផ្សារកំពង់ស្ពឺបែបនេះគឺមិនអាចលើកលែងបានឡើយ។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានសំណូមពរយ៉ាងទទូចដល់បងប្អូនអាជីវករក៏ដូចជាប្រជាពលរដ្ឋទាំងអស់សូមរក្សាឲ្យបាននូវសណ្ដាប់ធ្នាប់សាធារណៈដោយជៀសវាងគិតតែប្រយោជន៍ខ្លួន ភ្លេចអំពីផលប៉ះពាល់ដល់ប្រយោជន៍អ្នកដទៃ៕

Share.