ពីវេទិកាងធិបតីនៃពិធីសម្ពោធសមិទ្ធផលក្នុងរាជធានីភ្នំពេញនាថ្ងៃពុធនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា «នៅពេលឃើញប្រជាជនសប្បាយរីករាយ តើនាយករដ្ឋមន្រ្តីគិតអ្វី? សម្ដេចបន្តថាមានតែនាយករដ្ឋមន្រ្តីទេដែលអាចដឹងនិងសរសេរបាន ហើយថាអ្នកមិនធ្លាប់ធ្វើនាយករដ្ឋមន្រ្តី មិនអាចសរសេរបានទេ។

សម្ដេចក៏បានន្ថែមដែរថា សម្ដេចក៏នឹងសរសេរសេរដូចគ្នាអំពីអត្ថន័យដែលនៅពេលប្រជាពលរដ្ឋកំពុងជួបទុក្ខលំបាក តើនាយករដ្ឋមន្រ្តីកំពុងគិតអ្វី និងធ្វើអ្វី? សម្ដេចបានមានប្រសាន៍ថា សម្ដេចរីករាយណាស់ពេលឃើញពលរដ្ឋសប្បាយរីករាយ ហើយសម្ដេចក៏បានតាមទស្សនាការប្រគំតន្រ្តីតាមស្ថានីយ៍ទូរទស្សន៍នានាដែលមានពលរដ្ឋចូលរួមកំសាន្តសប្បាយយ៉ាងច្រើនកុះករ។

មានប្រសាសន៍ដល់ពលរដ្ឋរីករាយនិងមានទុក្ខ តើនាយករដ្ឋមន្រ្តីគិតអ្វីខ្លះ ធ្វើអ្វីខ្លះនោះ សម្ដេចបានរម្លឹកដល់ការដាក់ចេញយុទ្ធសាស្ត្រផ្ការីកនៃការចាក់វ៉ាក់សាំងដើម្បីបង្កើតភាពសាំសហគមន៍ និងអំពីស្ថានភាពជំងឺកវីដ-១៩ នៅក្រោយពិធីបុណ្យចូលឆ្នាំថ្មី។ បើតាមសម្ដេចត្រឹមរយៈពេល១០ថ្ងៃទៀត កម្ពុជាអាចវាយតម្លៃស្ថានភាពកូវីដ-១៩ ក្រោយចូលឆ្នាំខ្មែរបានហើយ»។

សម្ដេចបន្តថាស្ថានាភាពកូវីដ-១៩ នាប៉ុន្មានថ្ងៃនេះ ហាក់មិនទាន់មានសញ្ញាព្រួយបារម្ភនៅឡើយទេ ដ្បិតរបាយករណ៍ពីរថ្ងៃចុងក្រោយមានការកើនឡើងអត្រាឆ្លងកើនឡើងប្រមាណ១០នាក់ប៉ុណ្ណោះ។ សម្ដេចក៏បានទាញការកត់សម្គាល់អំពីវត្តមាននៃការចូលរួមរបស់អង្គពិធីនាថ្ងៃនេះ នៅបន្ទាប់ពីបញ្ចប់ពិធីបុណ្យចូលថ្មីផងដែរ។

យ៉ាងណាក៏ដោយ ទោះជាមិនទាន់អាចវាយតម្លៃស្ថានភាពកូវីដ-១៩ ក្រោយពិធីបុណ្យចូលឆ្នាំថ្មី តែសម្ដេចតេជោបានបង្ហាញជំនឿចិត្តខ្ពស់អំពីប្រសិទ្ធភាពនៃភាពសាំសហគមន៍នៅកម្ពុជា។ សម្ដេចបន្តថាកម្ពុជានឹងធ្វើឱ្យកាន់តែល្អប្រសើរថែមទៀតដើម្បីពង្រឹងភាពសាំសហគមន៍ ដោយភ្ជាប់ការអំពាវាវឱ្យប្រពលរដ្ឋទៅទទួលវ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់គ្នា៕

Share.