តារា​ចម្រៀង​រូប​សង្ហា​លោក ណុប​ សម្បត្តិ​ពុទ្ធិរ័ត្ន ហៅ នីកូ បាន​ធ្វើ​ឱ្យ​ទាំង​អ្នក​គាំទ្រ​ ក៏​ដូច​ជា​មិត្ត​សិល្បករ​បារម្ភ​មិនតិច​នោះ​ទេ​ នៅ​ពេល​ដែល​ឃើញ​លោក​ដួល​ទាំង​ជំហរ​​ពេល​កំពុង​តែ​ថត​កម្មវិធី​ GATSBY IDOL Ep5​។

រូបភាព​វីដេអូ​ដួល​សន្លប់​របស់​លោក​ នីកូ នេះ​ត្រូវ​បាន​សាមី​ខ្លួន​បង្ហោះ​ចែក​រំលែក​នៅ​លើ​ផេក​របស់​លោក​ដែល​មាន​​ឈ្មោះ​ថា​ Nico mrcookies កាល​ពី​យប់​ថ្ងៃ​អង្គារ​ទី​១៩ ខែមេសា ឆ្នាំ​២០២២ កន្លង​ទៅ​នេះ​។ វីដេអូ​ខ្លី​នេះ​គឺ​ដក​ស្រង់​ចេញ​ពី​កម្មវិធី​ GATSBY IDOL ដែល​ជា​កម្មវិធី​មួយ​ស្វែង​រក​តារា​ចំណូល​ថ្មី​​ជា​ធនធាន​មួយ​សម្រាប់​វិស័យ​សិល្បៈ​កម្ពុជា​។

តារា​រូប​នេះ​បាន​បង្ហោះ​វីដេអូ​ខណៈ​កំពុង​តែ​ថត​កម្មវិធី GATSBY IDOL ហើយ​លោក នីកូ ​ស្រាប់​តែ​ងងឹត​មុខ​ដួល​​ទាំង​ជំហរ​។ លោក​បាន​លើក​ឡើង​នៅ​ក្នុង​វីដេអូ​នោះ​ថា​៖

«GATSBY IDOL ep5 សប្តាហ៍នេះ កំហុសអ្នកណា? ខ្ញុំថតទាំងឈឺ រឺឈឺហេីយនៅតែថត ? កាពិតខ្ញុំដួលសន្លប់ក្នុងពេលកំពុងថតកម្មវិធីហ្គេតប៊ីអាយដលវគ្គ5 ព្រោះខ្ញុំប្រេីអារម្មណ៏ខ្លាំងពេក!»

ក្រោយ​លោក​បាន​បង្ហោះ​ចែក​រំលែក​វីដេអូ​ខ្លួន​ដួល​ទាំង​ជំហរ​បែប​នេះ​ មិត្ត​សិល្បករ​ និង​អ្នក​គាំទ្រ​បាន​បង្ហាញ​ក្ដី​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​សុខភាព​របស់​លោក​ ថែម​ទាំង​សុំ​ឱ្យ​លោក​ថែទាំសុខភាព​ខ្លួន​ឱ្យ​បាន​ល្អប្រសើរ និង​ជូនពរ​ឱ្យ​លោក​ឆាប់​មាន​កម្លាំង​មាំមួន​ឡើងវិញ​ផង​ដែរ៕

ទស្សនា​វីដេអូ​ដួល​ទាំងជំហរ​របស់​លោក​ នីកូ ខាង​ក្រោម​នេះ​

ប្រភព៖ Facebook Nico mrcookies 

អត្ថបទ​ទាក់ទង​

Telegram-Troryorng
Share.