តាមរយៈសារព័ត៌មាន AllkPOP បានចេញផ្សាយនៅថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២២នេះឱ្យដឹងថា ប្រុសសង្ហា Junho ពីសមាជិកក្រុមចម្រៀង 2PM បានវិលមកប៉ះគ្នាវិញនឹងស្រីស្អាតទ្រេមុខស្រួច YoonA ពីសមាជិកក្រុមចម្រៀង Girls’ Generation ក្នុងរឿងភាគរ៉ូម៉ែនទិកបែបសើចចុកពោះមានចំណងជើងថា «King the Land» បន្ទាប់ពីអ្នកទាំងពីរបានធ្វើឱ្យកក្រើកវេទិការសម្ដែងនៅលើឆាក MBC Gayo Daejejeon 2021 កន្លងទៅនេះ។

យ៉ាងណាមិញ Junho និង YoonA ត្រូវ​បាន​គេ​ដឹងថា សម្ដែង​ជា​តួ​ឯករឿង​ខាងលើនេះ ដែលជាប្រភេទរឿងភាគនិយាយពីស្នេហារបស់អ្នក​ធ្វើការក្នុងសណ្ឋាគារ។

តួឯកប្រុសសង្ហា Junho នឹងដើរតួជាកូនប្រុសអ្នកមាននៃត្រកូលគ្រួសារ Chaebol ជាកំពូលត្រកូលម្ចាស់បណ្តុំសណ្ឋាគារប្រណីត ក្រុមហ៊ុនអាកាសចរណ៍ និងអាជីវកម្មចែកចាយ Goo Won ដ៏ល្បីល្បាញនៅក្នុងប្រទេសកូរ៉េ។ ស្ថិតនៅក្នុងសមរភូមិមរតកគ្រួសារដ៏ក្ដៅគគុកនេះ តួប្រុសរបស់យើងត្រូវមានតួនាទីមកកាន់កាប់អាជីវកម្ម Goo Won។ បើទោះជាមានភាពវ៉ៃឆ្លាត រូបរាងសង្ហា និងរាយមន្តស្នេហ៍ដាក់បុគ្គលិកពិតមែន តែយ៉ាងណា តាប៉ិកូនកំពូលអ្នកមាននេះ គ្មានដឹងអ្វីពីតិចនិកស្នេហាអីនោះទេ ពោលគឺ ស៊ើកៗរឿងស្នេហ៍។

ងាកមកចាប់អារម្មណ៍តួស្រីយើងវិញម្ដង YoonA សម្ដែងជានារីធ្វើការក្នុងសណ្ឋាគារប្រណីត មានរូបសម្រស់ស្អាត រាងខ្ពស់ ហាយសូបន្តិច និងមានស្នាមញញឹមប្រិយប្រិមប្រម៉ិចក្រម៉ើម។ នាងមានក្ដីប្រាថ្នាមួយដ៏ធំក្នុងជីវិតនោះគឺ នាងចង់ធ្វើការក្នុងសណ្ឋាគារមួយកន្លែងឈ្មោះ «King the Land» ដោយសារតែនាងមានការចងចាំពីកុមារភាពដ៏រីករាយបំផុត ដែលបានកើតឡើងនៅសណ្ឋាគារមួយនោះ។

នេះហើយគឺជាចម្ងល់ ថាតើ «King the Land» ជាសណ្ឋាគារស្ថិតក្នុងចង្កោមរបស់គ្រួសារតួឯកប្រុសឬយ៉ាងណា? តើអ្នកទាំងពីរជួបគ្នាដោយវិធីណា? ចម្លើយនឹងមានស្រាយបញ្ជាក់នៅពេលរឿងនេះដាក់បញ្ចាំងឱ្យទស្សនា។

ជាមួយគ្នានេះដែរ រឿងភាគដែលនឹងធ្វើឱ្យហ្វេនអ្នកគាំទ្រញញឹមម្នាក់ឯងនេះ ត្រូវបានផលិតរួមគ្នាដោយសហផលិតកម្មរវាង NPIO Entertainment និង BY4M Studio ហើយគេរំពឹងថានឹងចាប់ផ្តើមថតនៅរដូវស្លឹកឈើជ្រុះនាឆ្នាំ 2022 ខាងមុខនេះ។ ចុះហ្វេនយល់យ៉ាងណាដែរ ចំពោះការចាប់គូរ Junho និងYoonA រួមគ្នាក្នុងរឿងភាគមួយនេះ?

ប្រភព៖ AllkPOP

អត្ថបទទាក់ទង៖

Lee Jong Suk និង​ YoonA គឺជា​ប្ដីប្រពន្ធ​គ្នាក្នុង​រឿងភាគ​ថ្មី​ TVN​ «Big Mouth»

Lee Jong Suk និង​ YoonA គឺជា​ប្ដីប្រពន្ធ​គ្នាក្នុង​រឿងភាគ​ថ្មី​ TVN​ «Big Mouth»

ផ្ដើម​ពី​មនុស្ស​រសាត់​អណ្ដែត​-សម្ដែង​​តែ​​ជា​តួ​រាយរងដល់​យីអ៊ុនឡើង​​ មាន​ឱកាស​​សម្ដែង​ជា​មួយ​សុទ្ធតែ​តារា​ស្រី​ស្អាតៗ​កូរ៉េ​

Telegram-Troryorng
Share.