អ្នកស្លាប់ដោយសារការពុលស្រា នៅស្រុកល្វាឯម ខេត្តកណ្ដាល បានកើនឡើងដល់១២នាក់ហើយ ឯមនុស្សពាក់ព័ន្ធ ត្រូវបានហៅមកសាកសួរ ធ្វើកំណត់ហេតុស្ដាប់ចម្លើយ នៅស្នងការដ្ឋាននគរបាល ខេត្តកណ្ដាល។ ការសាកសួរបំភ្លឺអាជីវករ ដែលបានទិញ លក់ ស្រាស ស្រាថ្នាំ ដូចមានឈ្មោះ ខាងក្រោមនេះ ៖

សូមចុចអាន៖ មនុស្សជាង១០នាក់បាត់បង់ជីវិតនៅស្រុកល្វាឯម សង្ស័យបណ្តាលមកពីពុលស្រា ស!

  • 1. ឈ្មោះ អៀម នៅ ភេទស្រី អាយុ៤៨ឆ្នាំ។
  • 2. ឈ្មោះ អៀម អឿន ភេទស្រី អាយុ៤២។
  • 3. ឈ្មោះ ឌួង ឌី ភេទប្រុស អាយុ៦១ឆ្នាំ។
  • 4. ឈ្មោះ ស៊ុយ សំ ភេទប្រុស អាយុ៦១ឆ្នាំ។
  • 5. ឈ្មោះ ឌក សាវឿន ភេទស្រី អាយុ៦១ឆ្នាំ។
  • 6. ឈ្មោះ ឆាយ សេងឃៀង ភេទប្រុស អាយុ៦៨ឆ្នាំ។
  • 7. ឈ្មោះ អេង ដូរ ភេទស្រី អាយុ៣១ឆ្នាំ។
  • 8. ឈ្មោះ ឈឿន សុភា ភេទប្រុស អាយុ៣៣ឆ្នាំ។
  • 9. ឈ្មោះ ប៊ូ សារ៉ន ភេទប្រុស អាយុ៥៣ឆ្នាំ។
  • 10. អ៉ឹម សំអូន ភេទប្រុស អាយុ៤៤ឆ្នាំ។
  • 11. ឈ្មោះ ហេង ប៉ិច ភេទស្រី អាយុ៦៩ឆ្នាំ។
  • 12. ឈ្មោះ ពៅ ហៀង ភេទស្រី អាយុ៤៣ឆ្នាំ។
  • 13. ឈ្មោះ លី សុធា ភេទស្រី ៣៨ឆ្នាំ។ 
  • 14. យ៉ុន យឿន ភេទស្រី អាយុ៣៨ឆ្នាំ។ អ្នកទាំង១៤នាក់ នេះរស់នៅភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល។
  • 15.ឈ្មោះ ចំរើន រចនា (ហៅស្រី ពេជ្រ) ភេទស្រីអាយុ៣២ឆ្នាំ រស់នៅភូមិខ្សាច់ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។
  • 16.ឈ្មោះ ផាន់ សុផាន់នី ភេទស្រី អាយុ ៦២ឆ្នាំ រស់នៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។

សូមចុចអាន៖ គ្រោះថ្នាក់ណាស់!សូមពលរដ្ឋកុំបន្តពិសាស្រាសឬស្រាថ្នាំទៀត…

ក្រោយពីការសាកសួរ នៃការធ្វើកំណត់ហេតុ ស្ដាប់ចម្លើយ ប្រភពពីសមត្ថកិច្ច ឲ្យត្រយងដឹងថា តាមការសាកសួរបំភ្លឺ អ្នកទាំង១៦នាក់ខាងលើ គឺពួកគេបាន ទិញស្រាស និងថ្នាំខ្មែរ យកមកត្រាំស្រាថ្នាំ លក់រាយឲ្យអ្នកក្នុងភូមិ។  ពួកគាត់បានឲ្យដឹងទៀតថា អ្នកលក់ស្រាស បោះដុំមានចំនួន04នាក់គឺ៖

  • ១. ឈ្មោះ ប៊ន ស៊ន ភេទប្រុស រស់នៅ ភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល
  • ២. ឈ្មោះ ម៉េង សេង ភេទប្រុស រស់នៅ ភូមិព្រែកតាអុង ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល
  • ៣. ឈ្មោះ រឿន ភេទប្រុស រស់នៅ ភូមិព្រែកពោធិ៍ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល
  • ៤. ឈ្មោះ ចំរើន រចនា (ហៅស្រីពេជ្រ) ភេទស្រី រស់នៅភូមិខ្សាច់ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។

សមត្ថកិច្ច បានធ្វើការសន្និដ្ឋាន ជាបឋមថា តាមរបាយការណ៍លទ្ធផលវិភាគសំណាកគំរូ របស់មន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ បានពិសោធន៍ទៅលើស្រាថ្នាំ និងស្រាស របស់អាជីវករលក់ស្រាទាំងនេះ បានរកឃើញថា អាជីវករចំនួន១១នាក់ ដែលលក់ស្រាស និងស្រាថ្នាំ ប៉ារ៉ាម៉ែត្រវិភាគ (មេតាណុល) លទ្ធផល( វត្ដមានចាប់ពី២,៥% ដល់ ៧,០០%) សំគាល់(AOAC)។ ផ្អែកតាមចម្លើយរបស់អាជីវករលក់ស្រាថ្នាំទាំង១១នាក់ បានឱ្យដឹងថា ខ្លួនបានទិញស្រាស និងថ្នាំខ្មែរ ពីឈ្មោះ ប៊ូ ស៊ន ភេទប្រុស អាយុ៧៤ឆ្នាំ ទីលំនៅភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល ដើម្បីយកទៅលាយលក់បន្ត។

ផ្អែកតាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា អ្នកស្លាប់ដោយសារការពុលស្រា នៅភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល បានកើនឡើងដល់១២នាក់ហើយ ក្នុងចំណោមអ្នករងគ្រោះ ១៩នាក់ ហើយមនុស្ស៧នាក់ កំពុងសម្រាកព្យាបាលនៅឡើយ។ ការពុលស្រានេះ កើតឡើងនៅអំឡុងពេលពួកគេ បានផឹកស្រា និងស្រាថ្នាំ នៅផ្ទះបុណ្យសព នៅឃុំសារិកាកែវ ស្រុកល្វាឯម កាលពីថ្ងៃទី១០ ឧសភា ២០២១។ លុះដល់ថ្ងៃទី១១ ឧសភា មានមនុស្សស្លាប់ជាបន្ដបន្ទាប់ ដែលបច្ចុប្បន្នកើនដល់ ១២នាក់ហើយ។ ភ្លាមៗ ផ្អែកតាមបទបញ្ជា ឯកឧត្តម គង់ សោភណ្ឌ អភិបាលខេត្តកណ្ដាល និងសម្រួលនីតិវិធីដោយ ឯកឧត្តម ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត បញ្ជាដឹកនាំផ្ទាល់ ដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្ដាល បានបើកការស៊ើបអង្កេតស្រាវជុំវិញករណីខាងលើនេះ៕ 

Share.