កញ្ញា​ រ៉េត​ សារីតា​ បាន​ទាញ​ការ​ចាប់​អារម្មណ៍​ពី​អ្នក​គាំទ្រ​សារ​ជា​ថ្មី​ម្ដង​ទៀត​ក្រោយ​រូប​ភាព​ស្និទ្ធិស្នាល​ជាមួយ​នឹង​បុរស​ជនជាតិ​បរទេស​ម្នាក់​ត្រូវ​បាន​បង្ហោះ​ជា​សាធារណៈ​ ដែល​ធ្វើ​ឱ្យ​សិស្ស​ច្បង​ Miss Universe កញ្ញា​ រឿន​ ណាត​ កើត​ចិត្ត​ច្រណែន​ថែម​ទៀត​ផង​។​​​

សូមចុចត្រង់នេះ៖ ហាម​រំលង​ក្រុម​​ស្រី​ស្អាត​ Twice ​ប្រាប់​អាថ៌កំបាំង​មុខ​​​ស​ស្អាត​​ ​បង្រួម​​រន្ធ​រោម​ដោយ​វិធី​ងាយ​ៗ​

ក្រោយ​កម្មវិធី​ប្រកួត​បវរកញ្ញា​ចក្រវាឡ​ Miss Universe លើក​ទី​៦៩​​ នៅ​សហរដ្ឋ​អាមេរិក​បាន​បញ្ចប់​ ប៉ុន្តែកញ្ញា​ រ៉េត សារីតា​ មិន​បាន​ប្រញាប់ប្រញាល់​ត្រលប់​មក​ប្រទេស​កំណើត​នោះ​ទេ​ដោយ​កញ្ញា​ឆ្លៀត​ ​បន្ត​ជួបជុំ​ជាមួយ​នឹង​បងប្អូន​សហគមន៍​ខ្មែរ​នៅ​អាមេរិក​និង​បន្ត​ដំណើរ​កម្សាន្ត​នៅ​ទីនោះ​​សិន​​។

យ៉ាង​ណា​មិញថ្ងៃ​នេះ​មាន​រឿង​ភ្ញាក់ផ្អើល​មួយ​បាន​កើត​ឡើង​ព្រោះ​មាន​ ផេក​មួយ​ចំនួន​បាន​បង្ហោះ​រូប​ភាព​កញ្ញា​រ៉េត​ សារីតា ​និង​បុរស​សង្ហា​មួយ​រូប​ក្នុង​ទឹក​មុខ​ញញឹម​ញញែម​យ៉ាង​ផ្អែមល្ហែម​។ មហាជន​និង​អ្នក​គាំទ្រ​មាន​ការ​ងឿង​ឆ្ងល់​ជា​ខ្លាំង​ និង​ចង់​ដឹង​ថា​តើ​បុរស​នៅ​ក្នុង​រូប​ថត​ជាមួយ​នឹង​ Miss Universe Cambodia 2020 មាន​ទំនាក់​ទំនង​ពិសេស​អ្វី​ជា​មួយ​នឹង​កញ្ញា​?​

មិន​ត្រឹម​តែ​មហាជន​និង​អ្នក​គាំទ្រ​ប៉ុណ្ណោះ​ទេ​ដែល​ឆ្ងល់​ សូម្បី​តែ​រៀម​ច្បង​ ក្នុង​វេទិកា​ Miss Universe ​ដូច​គ្នា​គឺ​កញ្ញា​ រឿន​ ណាត់​ ក៏​កើត​ចិត្ត​ច្រណែន​នឹង​សិស្ស​ប្អូន​ដោយ​បញ្ចេញ​មតិ​នៅ​ខាង​ក្រោម​នោះ​​ថា​៖ ​«ខុស​អី​តែ​ខ្ញុំ​ប្រកួត​ចប់​៣​ឆ្នាំ​ហើយ​»។

សំណេរ​បែប​កំប្លុកកំប្លែង​របស់​អតីត​ Miss Universe 2018 ហើយ​បច្ចុប្បន្ន​ជា​តារា​សម្ដែង​នោះ​ ត្រូវ​បាន​ហ្វេនៗ​និង​មជ្ឈដ្ឋាន​ជន​បាន​ចូល​មក​និយាយ​លេង​សើច​និង​ចុច​រូប Emoji សើច​ចំពោះ​ Comment ខាង​លើ​របស់​កញ្ញា​គ្រប់​ៗ​គ្នា​៕​

Share.