ថៃ – នេះ​អាច​ចាត់​ទុក​ជា​រឿង​មួយ​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ផង​ និង​មាន​ចម្ងល់​ផង​ លាយ​ឡំ​គ្នា​ ព្រោះ​តែ​កំពូល​តារា​កំប្លែង​លំដាប់​ប្រទេស​ថៃ​គឺ​លោក​ จตุรงค์ (ចតុរ៉ុង) បាន​ចេញ​វីដេអូមួយអះអាង​ថា​លោក​គឺ​ជា​កូន​សិស្ស​របស់​លោក​គ្រូ​តឿ​ ថែម​ទាំង​បង្ហាញ​វិជ្ជា​គុន​ដែល​លោក​បាន​រៀន​សូត្រ​ពី​គ្រូ​តឿ​ក្នុង​វីដេអូ​នោះ​ផង​ដែរ​។​

កាល​ពី​ពេល​ថ្មីៗ​នេះ​កំពូល​តារា​កំប្លែង​ល្បីល្បាញ​លំដាប់​ប្រទេស​ថៃ​ ឬ​ដែល​ទស្សនិកជន​នៅ​កម្ពុជា​មួយ​ចំនួន​ធំ​ស្គាល់​លោក​ថា​ជា​ចែ​ធំ​ តួ​អង្គ​ឯក​ម្នាក់​នៅ​ក្នុង​រឿង«​ខ្មោច​ត្រឡោកបែក»​ បាន​ចេញ​មក​អះអាង​​ក្នុង​វីដេអូ​ថា​ខ្លួន​គឺជា​កូន​សិស្ស​ឯក​មួយ​រូប​របស់​លោក​គ្រូ​តឿ គ្រូ​ល្បី​ឈ្មោះ​ក្នុង​បណ្ដាញ​សង្គម​ខ្មែរ​ដែល​មាន​វិជ្ជាគុន​ខ្លាំង​​ពូកែ​។

​ក្នុង​វីដេអូ​នោះ​លោក​បាន​បញ្ជាក់​ច្បាស់​ថា​លោក​រៀន​ពី​គ្រូ​តឿរហូត​មាន​សាច់​ដុំ​ធំ​ពាក់​អាវ​ឡើង​តឹងណែន​អស់​ហើយ​ ហើយ​លោក​ក៏​បាន​បង្ហាញ​អ្វី​ដែល​ខ្លួន​បាន​រៀន​សូត្រ​ពី​គ្រូ​តឿ​មក​បង្ហាញ​នៅ​ក្នុង​វីដេអូ​នោះ​ដើម្បី​ឱ្យ​ហ្វេន​ៗ​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ថែម​ទៀត​។

ជាការ​ពិត​ណាស់​វីដេអូ​ខ្លី​ដែល​មាន​រយៈ​ពេល​ត្រឹមតែ​ ១.២៧​នាទី បាន​បង្ហោះ​នៅ​លើ​ផេក​ ครัวลุงรงค์ โพธาราม BY จตุรงค์ฟาร์ม ទទួល​​បាន​ការ​ពេញ​និយម​យ៉ាង​ខ្លាំង​ពី​សំណាក់​ហ្វេន​ផេក​ ហើយ​មានតែ​ពាក្យ​សរសើរ​ច្រើន​ចំពោះ​ការ​ផលិត​វីដេអូ​បែប​កំប្លែង​នេះ​ រហូត​​មក​ដល់​ពេល​នេះ​វីដេអូ​នោះ​មាន​ចំនួន​ទស្សនា​​រហូត​ដល់​១២១​K ​និង​ចំនួន ​៩​K ឯណោះ​។

សម្រាប់​វីដេអូ​នេះ​គឺជា​កា​រសម្ដែង​មួយ​ដើម្បី​ផ្ដល់​នូវ​ការ​សប្បាយ​រីករាយ​សម្រាប់​អ្នក​គាំទ្រ​របស់​តារា​សម្ដែង​រូប​នេះ​ប៉ុណ្ណឹង​មិន​មែន​ជា​ការ​ពិត​នោះ​ឡើយ​ព្រោះ​នៅ​ចំណុច​ចុង​ក្រោយ​លោក​បាន​រំលេច​ចំណុច​កំប្លែង​សើច​មួយ​ដែល​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ផ្ទុះ​សំណើច​​ទប់​មិន​ជាប់​។

ចង់​ដឹង​ថា​វីដេអូ​ខ្លី​នោះ​មាន​អ្វី​ពិសេស​និង​កំប្លែង​សើច​ត្រង់​ណា​ខ្លះ​ សូម​ទស្សនា​វីដេអូ​ទាំង​ស្រុង​ខាង​ក្រោម​៖

អត្ថបទ​ទាក់ទង​គ្រូ​តឿ​៖

Telegram-Troryorng
Share.