ក្រុម​បាល់ទាត់​ហ្វូតសាលជម្រើសជាតិ​របស់​ថៃ បាន​យក​ឈ្នះ​លើ​ក្រុម​​អ៊ីរ៉ាក់ ដោយ​លទ្ធផល ៧ទល់២ ក្នុង​ជើង​ទី២ នៃ​វគ្គ​ជម្រុះ​ពានរង្វាន់​​ពិភពលោក 2021 FIFA Futsal World Cup ប្រចាំ​ទ្វីប​អាស៊ី នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​២០ ខែ​ឧសភា នេះ​ ​នៅ​ប្រទេស​អារ៉ាប់រួម។

ការ​ប្រកួត​នេះ​ធ្វើ​ឡើង​នៅ ​Khorfakkan Futsal Club Hall ក្នុង​ទីក្រុង Khor Fakkan ដែល​ជា​ទឹកដី​កណ្ដាល​មួយ​រៀបចំ​ឡើង​ដោយ​​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី (AFC)។

វគ្គ​ជម្រុះ​នេះ​មាន​តែ​២គូ​ប៉ុណ្ណោះ ដោយ​ក្រុម​អ៊ីរ៉ាក់ ជួប​ថៃ និង​វៀតណាម ជួប​លីបង់ ហើយ​ក្រុម​ទាំង​២គូ​នេះ​ត្រូវ​ប្រកួត​គ្នា​២ជើង​ រក​អ្នក​ឈ្នះ​​ឡើង​ទៅ​លេង​ពាន FIFA Futsal World Cup 2021 ជាមួយ​ជប៉ុន អ៊ីរ៉ង់ និង​អ៊ូបេគីស្ថាន តំណាង​ឱ្យ​ទ្វីប​អាស៊ី​ដែល​មាន​៥កៅអី។

អត្ថ​បទពាក់ព័ន្ធ៖សមាជិក​ហ្វូតសាល​វៀតណាម ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ-១៩ រួចរាល់​ មុន​​ជម្រុះ World Cup

កាល​វិភាគ​ប្រកួត​មាន៖
*ជើង​ទី១ ថ្ងៃទី ២០ ឧសភា ២០២១ – អ៊ីរ៉ាក់ ២-៧ ថៃ
*ជើង​ទី២ ថ្ងៃ​ទី​២៥ ឧសភា ២០២១ – ថៃ Vs អ៊ីរ៉ាក់
*ជើង​ទី១ ថ្ងៃ​ទី​២៣ ឧសភា ២០២១ -វៀតណាម Vs លីបង់
*ជើង​ទី២ ថ្ងៃ​ទី២៥ ឧសភា ២០២១ -លីបង់ Vs វៀតណាម

ខាង​ក្រោម​ជា​វីដេអូ​ហាយឡាយ ប្រកួត​ជើង​ទី១ រវាង​អ៊ីរ៉ាក់ ចាញ់​ថៃ ៧ទល់២៖

https://www.youtube.com/watch?v=c71ViFmtgl8&t=14s

ការ​ជ្រើសរើស​ក្រុម​ទៅ​លេង​ពាន FIFA Futsal World Cup 2021 នៅ​ប្រទេស​លីទុយអានី ក្នុង​ទ្វីប​អឺរ៉ុប នេះ AFC បាន​ជ្រើសរើស​ក្រុម​ចំនួន៣ ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​ល្អ​​កាល​ពី​ប្រកួត AFC Futsal Championship 2018 មាន​ឈ្មោះ​ឡើង​ទៅ​លេង​ដោយ​ស្វ័យ​ប្រវត្តិ​មាន​​ដែល​កាល​នោះ​មាន​អ៊ីរ៉ង់ ជា​ម្ចាស់​ជើង​ឯក ជប៉ុន ជា​ជើង​ឯក​រង​និង​អ៊ូបេគីស្ថាន ជា​ក្រុម​មេដាយ​សំរឹទ្ធ។ ចំណែក​២ក្រុម​ទៀត នឹង​ជ្រើស​ចេញ​ពី​វគ្គ​ជម្រុះ​រវាង​ក្រុម​​លេខ​៤ ដល់​លេខ​​៧ ដោយ​​ក្រុម​លេខ៤​អ៊ីរ៉ាក់ ប៉ះ​ក្រុម​​លេខ​៦ ថៃ និង​ក្រុម​លេខ​៥ លីបង់ ជួប​ក្រុម​លេខ៧​វៀតណាម៕

Share.