អ្នកជំងឺចំនួន ៥០៥នាក់ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតអោយត្រឡប់ទៅផ្ទះវិញនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ក្រោយពីទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងជំងឺកូវីដ១៩ ។

បើតាមក្រុមគ្រូពេទ្យ ក្រោយពីបានសម្រាកព្យាបាលនៅមន្ទីរសម្រាកព្យាបាលកោះពេជ្រនិងបានជាសះស្បើយរួចមកពួកគេត្រូវបន្តធ្វើចត្តាឡីស័កខ្លួនឯងដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីតាមដានសុខភាព។

ជាមួយគ្នានេះដែរ នៅមន្ទីរពេទ្យហ្លួងម៉ែក៏មានអ្នកជំងឺកូវីដ១៩បានជាសះស្បើយចំនួនចំនួន២០នាក់ផងដែរ ហើយពួកគេក៏ត្រូវ បានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញផងដែរ៕

Share.