ប្រិយមិត្ត​ប្រាកដ​ជា​ដឹង​ហើយ​ថា​បេក្ខនារី​ចំនួន​៥​ប្រទេស​ត្រូវ​បាន​ប្រកាស​ជា​បេក្ខនារី​ Top5 ឬ​បេក្ខនារី​៥​នាក់​ចុងក្រោយ​សម្រាប់​វេទិកា​ប្រកួត​ដែល​មាន​សិទ្ធិ​ក្លាយ​ជា​បវរកញ្ញា​ចក្រវាឡ​ពិភពលោក​។ បេក្ខនារី​ទាំង​៥​មាន​ម៉ិកស៊ិក​ ប្រេស៊ីល​ ប៉េរូ​ ឥណ្ឌា និង​ សាធារណរដ្ឋ​ដូមីនិក​។​

សូមចុចត្រង់នេះ៖ អបអរ​ប្រទេស​អាស៊ាន​ ទាំង​៥​បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ Top21

បេក្ខនារី​ទាំង ​៥​មាន​ពេល ​៤០​វិនាទី​ដើម្បី​ថ្លែង​នូវ​ការ​គិត​ចេញ​ពី​​ Keyword ​ដែល​កម្មវិធី​បាន​ដាក់​ចេញ​មក​ដើម្បី​សម្រេច​លទ្ធផល​ក្នុង​ការ​ជ្រើសរើស​។​ តោះ​មក​មើល​ទាំង​អស់​គ្នា​តើ​តំណាង​បេក្ខនារី​តំណាង​ប្រទេស​ទាំង​៥​ខាង​លើ​ឆ្លើយ​តប​ដូច្នេះ​ខ្លះ​ចំពោះ​សំនួរ​ពី​គណៈកម្មការ​?

១,/ ANDREA MEZA (Miss Universe Mexico)
KeyWord: មាត្រដ្ឋាន​ភាព​ស្រស់​ស្អាត​ដែល​មាន​ការ​ផ្លាស់ប្ដូរ​
«ពួកយើង​រស់​នៅ​ក្នុង​សង្គម​ដែល​ផ្លាស់ប្ដូរ​ទៅ​ខាង​មុខ​ យើង​គ្រប់​គ្នា​ក៏​ផ្លាស់ប្ដូរ​ទៅ​តាម​សង្គម​ គំនិត​ ការ​គិត​ផ្សេង​ៗ​ ក៏​ផ្លាស់ប្ដូរ​ ហើយ​ភាព​ស្រស់​ស្អាត​ក៏​ក្លាយ​ជា​វត្ថុ​តែ​មួយ​ដែល​ធ្វើ​ឱ្យ​យើង​ត្រូវ​មើល​ឃើញ​ពី​ខាង​ក្រៅ​ តែ​សម្រាប់​ខ្ញុំ​​ភាព​ស្រស់​ស្អាត​ស្ថិត​នៅ​ក្នុង​ចិត្ត​ផង​ដែរ​ កុំ​ឱ្យ​អ្នក​ណា​ម្នាក់​មើល​មក​ខ្លួន​អ្នក​ថា​គ្មាន​តម្លៃ​ ព្រោះ​គ្រប់​គ្នា​សុទ្ធ​តែ​មាន​តម្លៃ​ក្នុង​ខ្លួន​ទាំង​អស់​»។

២./ JULIA GAMA (Miss Universe Brazil)
Keyword: សុខភាព​ផ្លូវ​ចិត្ត​
«សុខភាព​ចិត្ត​គឺ​ជា​រឿង​ដែល​ធ្វើ​ឱ្យ​មាន​វិបត្តិ​ក្នុង​សង្គម​ ហើយ​ចាំ​បាច់​ណាស់​ត្រូវ​តែ​ជួយ​ដល់​មនុស្ស​ដែល​ចាំ​បាច់​ត្រូវ​ការ​ជួយ​សង្គ្រោះ​ ខ្ញុំ​ចង់​ឱ្យ​យើង​និយាយ​ពី​រឿង​សម្ពាធ​ផ្លូវ​ចិត្ត​ដូច​ជា​រឿង​ធម្មតា​ទូទៅ​ ចង់​ឱ្យ​និយាយ​គ្នា​ យើង​មិន​ចាំ​បាច់​ត្រូវ​ប្រឈម​មុខ​នឹង​បញ្ហា​នេះ​តែ​ម្នាក់​ឯង​ ពួកយើង​អាច​ជួយ​សង្គ្រោះ​គ្នា​បាន​ ពួកយើង​ត្រូវ​យល់​ចិត្ត​យល់​ថ្លើម​គ្នា​»។

៣./ JANICK MACETA DEL CASTILLO  ( Miss Universe Peru)
Keyword: អាកាសធាតុ​ប្រែប្រួល​
«នេះ​គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​រួម​គ្នា​ ក្នុង​ការ​ការ​ពារ​ពិភពលោក​នេះ​ជាមួយ​គ្នា​ បន្តិច​បន្តួច​ក្ដី​ យើង​ក៏​អាច​ផ្លាស់ប្ដូរ​បាន​ ដូច​ជា​ការ​ Recycle បង្រៀន​ក្មេង​ៗ ឱ្យ​ចេះ​មើល​ថែ​ពិភពលោក​ដ៏​ស្រស់​ស្អាត​របស់​យើង យើង​រស់​នៅ​ក្នុង​ពិភពលោក​នេះ​ត្រឹម​តែ​ម្ដង​ ដល់​ពេល​ដែល​យើង​ត្រូវ​ចាប់​ផ្ដើម​មើល​ថែ​ពិភពលោក​របស់​យើង​ហើយ​ ដល់​ពេល​ចាប់​ផ្ដើម​មើល​ថែ​ពិភពលោក​រួម​គ្នា​​»។

៤./ ADLINE CASTELINO  (Miss Universe India)
Keyword: សិទ្ធិ​ក្នុង​ការ​ធ្វើ​បាតុកម្ម​និង​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​
«ពួកយើង​ធ្វើ​បាតុកម្ម​យ៉ាង​ច្រើន​ ស្ត្រី​បាន​តស៊ូ​ដើម្បី​ភាព​ស្មើភាព​គ្នា​ បើសិន​ជា​ការ​ចេញ​មក​ធ្វើ​បាតុកម្ម​នោះ​ បាន​ធ្វើ​ឱ្យ​យើង​បាន​ចេញ​មក​បញ្ចេញ​សំឡេង​ដើម្បី​ភាព​ស្មើ​ភាព​គ្នា​ ការ​ចេញ​មក​ធ្វើ​បាតុកម្ម​ក៏​ចាត់​ទុក​ថា​ជា​រឿង​សំខាន់​មួយ​នៅ​ក្នុង​ប្រព័ន្ធ​គ្រប់គ្រង​បែប​ប្រជាធិបតេយ្យ​ សំឡេង​ត្រូវ​ប្រើប្រាស់​ដោយ​ទំនួល​ខុស​ត្រូវ​»។

៥./ KIMBERLY JIMENEZ (Miss Universe Dominican Republic)
Keyword: ភាព​ក្រីក្រ​នៅ​លើ​លោក​យើង​នេះ​
«នៅ​ក្នុង​ខណៈ​ដែល​ Covid-19 បាន​រាតត្បាត​នៅ​ក្នុង​ប្រទេស​របស់​ខ្ញុំ​ ចំនួន​ភាព​ក្រីក្រ​បាន​កើន​ឡើង​រហូត​ដល់​២៣% ការ​ដែល​ខ្ញុំ​បាន​ឈរ​នៅ​ត្រង់​នេះ​ ជា​តំណាង​របស់​ប្រទេស​ជាតិ​ ចាត់​ទុក​ជា​មោទកភាព​មួយ​ ខ្ញុំ​បាន​ជួយ​ដល់​ការ​ផ្សព្វផ្សាយ​ទេសចរណ៍​ប្រទេស​ខ្ញុំ​ យើង​ត្រូវ​យល់​ថា​មាន​មនុស្ស​ដែល​នៅ​ខាង​ក្រៅ​ត្រូវ​ការ​យើង​ឱ្យ​ជួយ​សង្គ្រោះ​ ហើយ​យើង​អាច​ឆ្លង​កាត់​រឿងរ៉ាវ​ទាំង​អស់​នេះ​ទៅ​ជាមួយ​គ្នា​»។

Share.