កូរ៉េ – អ្នក​គាំទ្រ​មួយ​ភាគ​ធំ​ បង្ហាញ​អាការៈ​មិន​​សប្បាយ​ចិត្ត​មួយ​ទំហឹង​ ដោយសា​រតែ​ការ​ផ្លាស់ប្ដូរ​សម្រស់​ពី​ស្អាត​ មក​ជា​មើល​លែង​យល់​របស់​តារា​សម្ដែង​ស្រី​ Chae Rim ម្ចាស់​រហស្សនាម​​រាជិនី​កំពូល​សម្រស់​​របស់​កូរ៉េ។

ក្រោយ​ត្រលប់​មក​មាតុភូមិ​កំណើត​ប្រទេស​កូរ៉េ​ខាង​ត្បូង​វិញ​ Chae Rim តែ​ងតែ​ផុស​រូប​ភាព​និង​ឃ្លីបវីដេអូ​ខ្លួន​និង​កូន​ប្រុស​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ជានិច្ច ដូច​ជា​នៅ​ពេល​ថ្មីៗ​នេះ​នាង​បាន​បង្ហោះ​រូប​វីដេអូ​លក្ខណៈ​ Close Up មុខមាត់​ដ៏​ស្អាត​ក្នុង​វ័យ​៤៣​ឆ្នាំ​របស់​ខ្លួន​ ដែល​មើល​ទៅ​មិន​ធម្មជាតិ​ ចំណែក​ឆ្អឹង​ថ្ពាល់​ក៏​ខ្ពស់​ខ្លាំង​ខុស​ធម្មតា​ទៀត​។​

អ្នក​គាំទ្រ​ដែល​បាន​ឃើញ​ហើយ​គិត​ថា Chae Rim មើល​ទៅ​ខុស​ប្លែក​ពី​មុន​ខ្លាំង​ណាស់។ ពីមុន​តារា​ស្រី​រូប​នេះ​ធ្លាប់​រង​ការ​វាយ​ប្រហារ​យ៉ាង​ច្រើន​ពី​មហាជន​ដោយ​សារ​តែ​ការ​វះកាត់​កែសម្ផស្ស​។ នៅ​ក្នុង​អាជីព​សិល្បៈ​របស់​ខ្លួន​ពី​ដំបូង​ៗ Chae Rim ត្រូវ​បាន​គេ​សរសើរ​ព្រោះ​តែ​សម្រស់​ស្អាត​ពី​ធម្មជាតិ​ កែវភ្នែក​ខ្មៅ​ក្រឹប​ប្រៀប​ដូច​និល​ រហូត​ជាប់​ជា​រាជិនី​សម្រស់​ដ៏​សែន​បរិសុទ្ធ​ ប៉ុន្តែ​​ពេល​នេះ​នាង​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ខក​បំណង​យ៉ាង​ខ្លាំង​ ព្រោះ​តែ​ប្រែប្រួល​រូប​រាង​ខុស​ពី​មុន​ដាច់​។

រូបភាព​និង​កេរ្តិ៍​ឈ្មោះ​របស់​នាង​ខូចខាត​អស់​ដោយ​សារ​តែ​ជីវិត​ឯកជន​របស់​នាង​ផង​ដែរ​ ព្រោះ​នាង​បាន​បែក​បាក់​អាពាហ៍ពិពាហ៍​រហូត​ដល់​ទៅ​ពីរ​លើក​ ទីមួយ​ជាមួយ​នឹង​ស្វាមី​ជា​តារា​ចម្រៀង​ Lee Seung Hwan បន្ទាប់​មក​នាង​បាន​ទៅ​ប្រទេស​ចិន​ហើយ​រៀបការជាមួយ​នឹង​តារា​សម្ដែង​ Gao Gi Qi ហើយ​សម្រាល​បាន​កូន​ប្រុស​ម្នាក់​។

អាពាហ៍​ពិពាហ៍​ខុស​ជាតិ​សាសន៍​នេះ​ពិត​ជា​ពិបាក​ខ្លាំង​ណាស់ទើប​មាន​ភាព​ផុយស្រួយ​បែប​នេះ​។ Chae Rim បាន​ទទួល​ស្គាល់​ថា​ខ្លួន​បាន​លែងលះ​ Gao Gi Qi នៅ​ចុង​ឆ្នាំ​២០២២ ប៉ុន្តែ​បានរស់​នៅ​បែក​គ្នា​៣​ឆ្នាំ​មុន​នឹង​ឈាន​ដល់​ផ្ដិត​មេដៃ​លែងលះ​។

សម្រាប់​តារា​ស្រី​កូរ៉េ​រូប​នេះ​ប្រជាជន​កម្ពុជា​មិន​ត្រឹម​តែ​ស្គាល់​នាង​នៅ​ក្នុង​ភាពយន្ត​កូរ៉េ​តែ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​នាង​ក៏​ធ្លាប់​សម្ដែង​រឿង​ចិន​ជា​ច្រើន​រឿង​ដែរ ហើយ​រឿង​ដែល​ទស្សនិកជន​កម្ពុជា​ស្គាល់​ច្រើន​បំផុត​នោះ​គឺ​ «មេទ័ព​​ត្រកូល​យ៉ាង​» ដែល​នាង​សម្ដែង​ជា​តួឯក​ស្រី​។ សព្វថ្ងៃ​​ Chae Rim គឺ​ជា​ស្ត្រី​មេម៉ាយ និង​ជា​អ្នក​ម្ដាយ​កូន​មួយ​ ​នាង​តែង​តែ​​បាន​ចូលរួម​ក្នុង​ Event និង​កម្មវិធី​ទូរទស្សន៍​ជា​ច្រើន​ដែល​ផ្ដោត​ជា​សំខាន់​លើ​ផលិតផល​ថែរក្សា​សម្រស់​៕

ប្រភព៖ Tiin

Telegram-Troryorng
Share.