យោង​តាម​ Page: Miss Universe Predictions បាន​ផ្សាយ​នា​មុន​នេះ​បន្តិច​ថា​ ​បវរកញ្ញា​ចក្រវាឡ​អាហ្វ្រិក​ខាង​ត្បូង​យំ​នៅ​ក្នុង​ការ​ Live មួយ​របស់​ខ្លួន​ព្រោះ​តែ​ការ​ធ្លាក់​មិន​ចូល​ក្នុង​ជម្រើស​ Miss Universe ​សូម្បី​ត្រឹម​វគ្គ​ពាក់​កណ្ដា​ល​ផ្ដាច់​ព្រ័ត្រ​​​ធ្វើ​​ឱ្យ​ប៉ះពាល់​ដល់​នាង​និង​រង​សម្ពាធ​យ៉ាង​ខ្លាំង​។

បវរកញ្ញា​អាហ្វ្រិក​ខាង​ត្បូង​កញ្ញា​ Natasha Joubert គឺ​ជា​បេក្ខនារី​មួយ​រូប​ដែល​មាន​អ្នក​គាំទ្រ​ពី​បណ្ដា​ប្រទេស​ពេញ​និយម​ខ្លាំង​បំផុត​ក្នុង​ចំណោម​បេក្ខនារី​ទាំង​អស់​ ហើយ​ក៏​ជា​បេក្ខនារី​ដែល​ត្រូវ​បាន​ជឿជាក់​ថា​នឹង​ក្លាយ​ជា​ម្ចាស់​មកុដ​ ​Miss Universe ​ឆ្នាំ​២០២០​ ​រហូត​ដល់ ​៩០​ភាគ​រយ​ ​តាម​រយៈ​ការ​មើល​ឃើញ​របស់​អ្នក​គាំទ្រ​។

សម្រាប់​បវរកញ្ញា​​ អាហ្វ្រិក​ខាង​ត្បូង​គឺ​ជា​បេក្ខនារីមួយ​រូប​ដែល​បាន​ទទួល​បាន​ការ​ស្រលាញ់​និង​ជា​ទី​ចងចាំ​របស់​អ្នក​គាំទ្រ​ថា​ជា​បេក្ខនារី​ម្នាក់​ដែល​ព្យាយាម​លះបង់​គ្រប់​យ៉ាង​ដើម្បី​ការ​ប្រកួត​មួយ​​នេះ​​ តែ​គួរ​ឱ្យ​សោកស្ដាយ​ដែល​សំណាង​បែរ​ជា​មិន​នៅ​ខាង​នាង​ធ្វើ​ឱ្យ​នាង​មិន​បាន​ចូល​ដល់​វគ្គ​ Top21​ ​។

សូម​រំលឹក​ឡើង​វិញ​ថា​ កញ្ញា​ Natasha Joubert បវរកញ្ញា​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ឆ្នាំ​២០២០​ គឺ​ជា​ Fashion Designer និង​ជា​សហគ្រិន​មួយ​រូប​ដែល​បង្កើត​​ជា​ក្រុមហ៊ុន​មួយ​ដោយ​ខ្លួន​ឯង​ទៀត​ផង​៕​​​​​​​​​​​

Share.