មុននេះបន្ដិចនៅលើហ្វេសប៊ុកផេករបស់លោកឧកញ៉ា អុច សម្បត្តិ គេបានឃើញលោកបញ្ចេញវីដេអូបកស្រាយពាក់ព័ន្ធជាមួយករណីរបស់នាយ ប្រុញ ដែលត្រូវបានលើកឡើងថា នាយប្រុញមិនទទួលបានថវិកាមួយរៀលពីការថតឡើយ និងអំពីបញ្ហារថយន្តដែលប្រគល់ឱ្យនាយ ប្រុញ។ លោកឧកញ៉ាបានបញ្ជាក់ថា ការលើកឡើងនិងផ្សព្វផ្សាយកន្លងមកនេះ គឺមិនមែនការពិតទាល់តែសោះ ហើយលោកក៏មិនបានយកកិត្តិយសមកលេងសើចក្នុងរឿងនេះដែរ។

នៅក្នុងវីដេអូនោះ លោកឧកញ៉ា អុច សម្បត្តិ បានលើកឡើងថា លោកពិតជាមិនបានដឹងមុនពីដំណឹងដែលនាយ ប្រុញ ស្ពាយបង្វឹកចាកចោលការងារ ហើយវិលទៅកាន់ស្រុកកំណើតោនោះទេ លុះដល់តែមានការផ្សព្វផ្សាយពីរឿងនេះព្រោងព្រាត ទើបលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

លោកឧកញ៉ាថា ចំពោះរូបនាយ ប្រុញ គឺមានក្រុមការងារដែលជា Admin របស់ប្រុញផ្ទាល់ ហើយចំពោះរូបលោកឧកញ៉ាវិញគឺបានប្រគល់រថយន្តមួយគ្រឿងឱ្យទៅនាយ ប្រុញ និងក្រុមការងារ។ លោកបន្តទៀតថា រហូតមកទល់ពេលនេះ លោកកំពុងព្យាយាមរកដំណោះស្រាយឱ្យ នាយប្រុញ បើទោះបីជានាយប្រុញបានបោះសម្ដីនៅក្នុងវីដេអូមួយថា មិនយកចំណែករបស់ខ្លួនក៏ដោយ ក៏ប៉ុន្តែលោកឧកញ៉ារក្សាសន្យាថា និងជួយឱ្យនាយប្រុញបានចំណែកវិញ បន្ទាប់នាយប្រុញសម្រេចចិត្តថាមិនបន្តការងារទៅមុខទៀត។

ជាមួយគ្នានោះដែរ លោកឧកញ៉ា អុច សម្បត្តិ បានបញ្ជាក់ទៀតថា លោកសន្យានឹងមហាជនថា នឹងអញ្ជើញឪពុកម្ដាយនាយ ប្រុញ រួមទាំងសាមីខ្លួន មកកាន់ភ្នំពេញវិញ ដើម្បីធ្វើការបកស្រាយបញ្ជាក់បំភ្លឺបន្ថែមឱ្យមហាជនបានដឹងតែច្បាស់ អំពីភាពស្អាតស្អំ និងមូលហេតុដែលជំរុញឱ្យនាយប្រុញឈប់ពីការងារថត។ លោកថា លោកនឹង​ពនឿន​ក្នុងការរកដំណោះស្រាយជូននាយ ប្រុញ ឱ្យទាល់តែបាន។ ហើយលោកអះអាងថា រយន្តនោះគឺលោកបានប្រគល់ឱ្យប្រុញ និងក្រុមការងារហើយ ប្រសិនបើ ប្រុញ មិនចង់បន្តការងារទៀត លោកថាគួរតែលក់រត់យន្តនោះ ហើយបែងចែកស្មើរៗគ្នាចុះ។

លោកឧកញ៉ា អុច សម្បត្តិ និងនាយប្រុញ

យ៉ាងណាមិញ គេក៏បានឃើញវីដេអូរបស់នាយ ប្រុញ ដែលបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក និង TikTok សម្ភាសជាមួយនាយ DJ កណ្ដុរ ដែលជាតារាកំប្លែងមួយរូបដែលនោះ នាយប្រុញបាននិយាយឡើងថា ខ្លួនបានចាកចេញពីស្រុកកំណើត និងឪពុកម្ដាយអស់រយៈពេលជាង ៨ខែមកហើយ។ នាយប្រុញថា មូលហេតុដែលលោកចង់មកស្រុកកំណើតវិញ ព្រោះលោកនឹកស្រុក និងចង់ដើរលេងនៅក្នុងស្រុកដូចពីមុន។ ប្រុញបន្តថា ចំពោះការថតកំប្លែងគឺបានទទួលប្រាក់ខ្លះចំនួន ៦០០ ទៅ ៧០០ ដុល្លារពីក្រុមការងារ ហើយទាល់តែបងប្រុសទៅជាមួយទើបបានទទួលប្រាក់ខ្លះ។ ចំពោះបញ្ហារថយន្តដែលលោកឧកញ៉ា អុច សម្បត្តិ បានប្រគល់ឱ្យនាយនោះ ប្រុញបាននិយាយថា ដំបូងឡើយគឺមានឮតែថាប្រគល់ឱ្យឈ្មោះប្រុញ តែមួយរយៈក្រោយមក ត្រូវបានបញ្ជាក់ថាប្រគល់ឱ្យ នាយនិងក្រុមការងារ ដោយមាន៣ចំណែកគឺ សាមីខ្លួន Admin និងម្ចាស់សារព័ត៌មាន។ ភ្លាមៗនេះ នាយប្រុញក៏ប្រកាសថា ខ្លួនសុំដកខ្លួនដោយមិនចង់ពាក់ព័ន្ធជាមួយបញ្ហាបន្តទៀតតែម្ដង។

ចុកក្រោយនាយ ប្រុញ បានបញ្ជាក់ថា លោកតែងតែទទួលបានថវិកាពីលោកឧកញ៉ា អុច សម្បត្តិ និងលោកជំទាវដោយផ្ទាល់ ជួនបាន ៥០ ដុល្លារ និងជួនបាន១០០ ដុល្លារដោយផ្ទាល់។ នាយប្រុញថា លោកឧកញ៉ាមិនបានខុសចំពោះបញ្ហាដែលកើតឡើងនោះទេ ពោលគឺលោកតែងតែជួយទំនុកបម្រុងខ្លួនយ៉ាងយកចិត្តទុកដាក់។ នាយប្រុញបន្ថែមថា ខ្លួនអរគុណឧកញ៉ា និងលោកជំទាវ ហើយខ្លួនមិនបានបំភ្លេចគុណរបស់លោកទាំងពីរនោះដែរ៕

សូមទស្សនាវីដេអូនេះ៖

ពាក់ព័ន្ធនាយប្រុញ៖

មហាជន​ហួស​ចិត្ត​ពេល​ដឹង​នាយ ប្រុញ​​ ថត​អត់​បាន​លុយ​មួយ​រៀល​ ចំណែក​នាយ​ ប៉េត្រូ ក៏​ចេញ​មក​ទម្លាយ​រឿង​ឈឺចាប់​ដែរ​ថា​…​

អត្ថបទថ្មីៗ៖

ល្បី​នៅ​ប៉ុណ្ណឹង? កំពូល​តារា​កំប្លែង​លំដាប់​ប្រទេស​ថៃ​ ចេញ​វីដេអូ​អះអាង​ថា​ខ្លួន​ជា​កូន​សិស្ស​គ្រូ​តឿ​​ខ្មែរ​

មតិហ្វេន៖ នារីអំបិលម្ទេស ទាល់តែស៊ីអា.ចម៍គោខ្ចីទើបបានល្បី និងរកលុយបានស្រួលមែនហ្អ?

៤​ថ្ងៃ​ទៀត ​បិទ​រឿង​ក្ដី​ធ្លាក់​អូប័រ​លង់​ទឹក​ស្លា.ប់​​របស់​តារា​ថៃ ​តេងម៉ូ​ និដា ជា​បឋម​សមត្ថកិច្ច​សន្និដ្ឋាន​ថា​…

Telegram-Troryorng
Share.