នារី​វ័យ​ក្មេង​​ជា​អ្នក​គាំទ្រ​ ម្ចាស់​បទ​ «ទីបំផុត» បាន​ចេញ​មក​បង្ហាញ​អារម្មណ៍​រំភើប​យ៉ាង​ខ្លាំង​ដែល​ខ្លួន​បាន​ជួប​តារា​ចម្រៀង​សំណព្វចិត្ត​ខ្លួន​ ព្រម​ទាំង​បាន​ថត​រូប​ជាមួយ​គ្នា​ថែម​ទៀត​ផង​ យ៉ាងណា​មិញ​នារី​ដែល​ជា​អ្នក​គាំទ្រ​រូប​នេះ​បាន​បង្ហាញ​ក្ដី​សោកស្ដាយ​ដែល​មិន​បាន​សារភាព​ពី​បេះដូង​របស់​ខ្លួន​ទៅ​កាន់​អាយ​ដល​។

នារី​រូប​ស្រស់​ខាងលើ​បាន​ជួប​លោក ហេង ពិទូ ដោយ​ចៃដន្យ​នៅ​ភោជនីយដ្ឋាន​មួយ​កន្លែង​ហើយ​ក៏​បាន​សុំ​ថត​រូប​ ព្រម​ទាំង​ជូន​ផ្កា​មួយ​បាច់​ជា​អនុស្សាវីយ៍​​ដល់​លោក​ ហេង ពិទូ​ ដែល​នាង​ហៅ​ថា​ជា​អាយដល​របស់​ខ្លួន​ បន្ថែម​លើ​នោះ​ នាង​បាន​សរសេរ​សំបុត្រ​​តូច​មួយ​បង្ហាញ​ពី​ទឹក​ចិត្ត​ឱ្យ​លោក​បាន​ដឹងក្នុងនាម​ជា​អ្នក​គាំទ្រ​ម្នាក់​​ផង​ដែរ​។

សំបុត្រ​ជា​ភាសាអង់គ្លេស​នោះ​មាន​អត្ថន័យ​ប្រែសម្រួល​ជា​ខេមរៈ​ភាសា​ដូចតទៅ៖ «ជូន​ចំពោះ​លោក​ ហេង​ ពិទូ ជា​អាយដល​របស់​ខ្ញុំ​! ខ្ញុំ​បាន​ក្លាយ​ជា​អ្នក​គាំទ្រ​លោក​កាល​ពី​ ៥​ឆ្នាំ​មុន​ ខ្ញុំ​ពិត​ជា​រំភើប​ខ្លាំង​ណាស់​ ដែល​បាន​ជួប​លោកនៅ​​ទី​នេះ​ ផ្កាមួយ​បាច់​នេះ​ខ្ញុំ​ទិញជូន​លោក​ អាយដលរបស់​ខ្ញុំ​ ស្រលាញ់​លោក​អស់​ពី​បេះដូង​!»

ឆ្លើយ​តបចំពោះ​ការ​ស្រលាញ់​ចូលចិត្ត​នោះ​លេង ​ហេង ពិទូ បាន​ស៊ែរ​ Post របស់​អ្នក​អរគុណ​អម​ដោយ​សំនេរ​ខ្លី​ថា​ «១​លាន​អរគុណ»

​ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ខ្លាំង​លើស​ពី​ការ​ឆ្លើយ​ឆ្លង​គ្នា​រវាង​អ្នក​គាំទ្រ​និង​អាយដល​នោះ​គឺ ពាក្យ​សន្ទនា​រវាង​អ្នក​គាំទ្រ​រូប​នោះ​និង​មិត្ត​ភក្ដិ​របស់​នាង​ ដែល​បាន​ស្ដែង​ឱ្យ​ឃើញ​ស្រីស្រស់​រូប​នេះ​ក្រៅ​ពី​គាំទ្រ​លោក​ហើយ ថែម​ទាំង​លួច​ប្រតិព័ទ្ធ​លើ​តារា​ចម្រៀង​រូប​នេះ​ ដូច​ជា​បទ​ចម្រៀង​របស់​កញ្ញា​ សុខ ពិសី «លើស​ពី​ហ្វេន​បាន​អត់?» ដោយ​ក្នុង​ពាក្យ​សន្ទនា​នោះ​ក៏​មាន​ចំណុច​គួរ​ឱ្យ​ចាប់​អារម្មណ៍​មួយ​ទៀត​នោះ​គឺ​ ត្រង់​ចំណុច​នាង​សារភាព​ថា​ខ្លួន​ស្ដាយ​ក្រោយ​ដែល​មិន​បានសារភាពស្នេហ៍​ឱ្យ​ម្ចាស់​បទ​ «ទី​បំផុត​»​ បាន​ដឹង​។

«មានសួរអត់ថាលើសពីហ្វេនបានអត់?» «អរពេកភ្លេចសារភាពអស់ៗបាត់ហេីយ»
«ងាយណាមានឱកាសល្អៗចឹង» «ខឹងខ្លួនអែងណាស់មិចមិនមានភាពក្លានហ៊ាន»
«ភាពក្លាហាននៅស្ទើរ»

​ទោះ​បី​ជា​ការ​សន្ទនា​ខាងលើ​និយាយ​ពី​ការ​សារភាព​ស្នេហ៍​ក៏​ពិត​មែន ប៉ុន្តែ​​បើ​មើល​តាម​រយៈ​ Comment ផ្សេងៗ​ដែល​នារី​ជា​អ្នក​គាំទ្រ​រូប​នេះ​បាន​ឆ្លើយ​តប ​អាច​សន្មត​បាន​ថាការ​ស្រលាញ់​បែប​ស្រី​និង​ប្រុស​នោះ​​មិនមែន​ជា​ការ​ពិត​​ទេ អាច​គ្រាន់​តែ​​ជា​ការ​និយាយ​លេង​សើច​ចំអន់​គ្នា​រវាង​មិត្ត​ភក្ដិ​ជិត​ស្និទ្ធច្រើន​ជាង​។

ប្រភព៖ Srey Sor Chhan

Telegram-Troryorng
Share.