អាមេរិក – មក​ដល់​ពេល​នេះ​អាច​និយាយ​បាន​ថា​ Will Smith បាន​ទទួល​ផល​កម្ម​ដែល​ខ្លួន​បាន​បង្ក​ឡើង​ដោយ​សារ​តែ​កំហឹង​មួយ​កំសួល​របស់​លោក​ ហើយ​ដើរ​ទៅ​ទះ​កំផ្លៀង​ Chris Rock កណ្ដាល​កម្មវិធី​ ​ប្រគល់​រង្វាន់​អូស្ការ​នា​ពេល​កន្លង​ទៅ​។

បន្ទាប់​ពី​សាមី​ខ្លួន​បាន​ទះ​កំផ្លៀង​តារា​កំប្លែង​ Chris មួយ​ទំហឹង​ដោយ​សារ​តែ​មិន​ពេញ​ចិត្ត​ដែល​តារា​រូប​នោះ​ចំអន់​ភរិយា​ខ្លួន​ លោក​ត្រូវ​បាន​សារ​ព័ត៌មាន​ចុះ​ផ្សាយ​វាយ​ប្រហារ​ចំពោះ​ទង្វើ​ខ្វះ​ការ​ពិចារណា​របស់​លោក​ សូម្បី​តែ​ភរិយា​លោក​គឺ​ លោកស្រី​ Jada Smith ក៏​មិន​ពេញ​ចិត្ត​ចំពោះ​អាកប្បកិរិយា​របស់​លោក​ Will Smith ដែរ​។ ​តារា​​ទើប​​ទទួល​ពាន​អូស្ការ​​បាន​ទទួល​ផល​កម្មតបស្នង​ចំពោះ​ទង្វើ​ឆេវឆាវ​មួយ​កំសួល​របស់​ខ្លួន​មិន​តិច​តួច​នោះ​ទេ​ ក្នុង​នោះ​មាន​ដូច​ជា​ត្រូវ​បណ្ដេញ​ចេញ​មិន​ឱ្យ​ចូលរួម​កម្មវិធី​ អូស្ការ​ (Oscars) រយៈ​ពេល​១០​ឆ្នាំ ហើយ​ក្រៅ​ពី​នេះ​សូម្បី​តែ​ភាពយន្ត​ស្ដែង​ពី​ជីវប្រវត្តិ​របស់​សាមី​ខ្លួន​ក៏​ត្រូវ​ព្យួរ​ចោល​គ្មា​ន​កាល​កំណត់​ ចំណែក​ភាពយន្ត​ Bad Boys 4 និង The Fast & Loose ដែល​ផលិត​ដោយ​ Netflix ក៏​ត្រូវ​ផ្អាក​សកម្ម​ភាព​ចោល​ដែរ​។

ដោយ​ឡែក​ភាពយន្ត​ I AM LEGEND 2 ក៏​លេច​ឮ​ដំណឹង​មក​ថា​ត្រៀម​ផ្ទេរ​ឱ្យ​ Michael B សម្ដែង​ជំនួស​ មិន​អស់​ត្រឹម​ប៉ុណ្ណេះទេ​ នៅ​មាន​ព័ត៌មាន​ថា​មិត្ត​ភក្ដិ​ភរិយា​លោក​ក៏​ត្រៀម​ប្ដឹង​លោក​ដោយសារ​តែ​ផល​ប៉ះពាល់​បណ្ដាល​ឱ្យ​ត្រូវ​ផ្អាក​ការ​ចែកចាយ​សៀវភៅ​ពាក់ព័ន្ធ​នឹង​លោក​ថែម​ទៀត​ផង។

ចំណែក​ភាពយន្ត​រឿង​ Bell Air បើ​និយាយ​ឱ្យ​យុត្តិធម៌ទៅ​មិន​ជា​អាក្រក់​ណាស់​ណា​នោះ​ទេ​ ប៉ុន្តែ​ដល់​ពេល​កើត​មាន​រឿង​នេះ​កើត​ឡើង​ធ្វើ​ឱ្យ​ត្រូវ​មហាជន​រិះគន់​ឥត​សំចៃ​តែ​ម្ដង​។ សម្រាប់​ Will Smith ក្រោយ​កើត​មាន​ហេតុ​ការណ៍​អាក្រក់​រហូត​ធ្វើ​ឱ្យ​ជីវិត​លោក​ផ្លាស់​ប្ដូរ​ពី​បាត​ដៃ​ទៅខ្នង​ដៃ​ដូច្នេះ​ ធ្វើ​ឱ្យ​សាមី​ខ្លួន​កើត​ជំងឺ​ស្មុគស្មាញ​រហូត​ត្រូវ​ទៅ​ជួប​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ដើម្បីរំងាប់​អារម្មណ៍​ហិង្សា​និង​ការ​បាក់ទឹកចិត្ត​ផង​ដែរ​។

ទើប​តែ​ថ្មីៗ​នេះ​ ដែល​ឃើញ​វត្តមាន​លោក​សារជា​ថ្មី​នៅ​លើ​ទឹកដី​ឥណ្ឌា​ជាមួយ​នឹង​ស្នាមញញឹម​ស្រស់​ស្រាយ​ នៅ​ពេល​ថត​រូប​ជាមួយ​នឹង​អ្នក​គាំទ្រ​ដែល​នៅ​តែ​ស្រលាញ់​និង​ចូលចិត្ត​លោក​ ដែល​កត្តា​ហាក់​បង្ហាញ​ថា​បុរស​ល្បី​លំដាប់​ហូលីវូដ​រូប​នេះ​ចាប់​ផ្ដើម​ធ្វើ​ចិត្ត​ទទួល​យក​ការ​ពិត​បាន​ហើយ​៕

អត្ថបទទាក់ទងនឹង Will Smith ៖

ប្រភព៖ ស្រាវជ្រាវ

Telegram-Troryorng

Share.