មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា មិនករណឆ្លងកូវីដ១៩ថ្មីត្រូវបានរកឃើញនោះទេនៅថ្ងៃទី២០ខែឧសភា ឆ្នាំ២០២១នេះខណៈដែលមានអ្នកជំងឺ៩នាក់បានសះជាឡើងវិញ។

គិតត្រឹមថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ ខេត្តពោធិ៍សាត់ មានករណីវិជ្ជមានកូវីដ១៩ សរុបចំនួន៧២នាក់ (ស្រី៣៨នាក់) ក្នុងនោះជាសះស្បើយ ចំនួន១៥ករណី (ស្រី០៨នាក់) មរណៈភាព ចំនួន៣នាក់ (ស្រី០២នាក់) និងកំពុងសម្រាកព្យាបាល ចំនួន៥៤ករណី (ស្រី២៨នាក់)៕

Share.