កាលពីថ្មីៗនេះសហព័ន្ធកីឡាបាល់ទាត់ថៃ បានបញ្ចេញបញ្ជីរាយនាមកីឡាករជម្រើសជាតិថៃសរុប២៣នាក់ សម្រាប់វិញ្ញសាប្រកួតកីឡាបាល់ទាត់បុរសអាយុក្រោម២៣ឆ្នាំ នៃព្រឹត្តិការណ៍កីឡាសុីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម ហើយក្នុងនោះកីឡាករចំនួន៣រូបត្រូវបានកោះហៅមកពីក្លិបនៅតំបន់អឺរ៉ុប។

កីឡាករទាំង៣នាក់នោះមាន៖
១-Benjamin Davis៖ កីឡាករកើតនៅឆ្នាំ២០០០ មានតួនាទីជាខ្សែបម្រើរបស់ក្លឹប Oxford United ដែលក្លឹបកំពុងលេងនៅ League One នៃប្រទេសអង់គ្លេស។ អតីតយុវជនរបស់ Fullham រូបនេះធ្លាប់ជាប់ U23 ថៃចាប់ពីឆ្នាំ២០២០ មកដល់បច្ចុប្បន្ន និងបង្ហាញខ្លួនបាន៤ប្រកួតរួចមកហើយ។
២-Jonathan Khemdee៖ ខ្សែការពារកណ្ដាលរបស់យុវជនក្រោមអាយុ២៣ឆ្នាំ ជាសមាជិករបស់ក្លិប OB ឬ ( (Odense Boldklub) ដែលជាក្លិបធំមួយ លេងនៅលីគកំពូលប្រទេសដាណឺម៉ាក។ យុវជនវ័យ១៩ឆ្នាំរូបនេះ ធ្លាប់បានបង្ហាញខ្លួនចំនួន៣លើករួចមកហើយ លេងឲ្យជម្រើសជាតិក្រោមអាយុ២៣ឆ្នាំថៃ គិតចាប់ពីឆ្នាំ២០២១ មកដល់ពេលនេះ។
៣- Chayapiat Supunpasuch៖ កីឡាកររូបនេះបច្ចុប្បន្នកំពុងប្រកបអាជីពនៅក្លិប GD Estoril B នៃប្រទេសព័រទុយហ្គាល់។ គេលេងក្នុងតំណែងជាខ្សែបម្រើការពារ ដោយមានកម្ពស់ ១,៧៦ ម៉ែត្រកើតថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០០១៕

Telegram-Troryorng
Share.