សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសលើកលែងកាតព្វកិច្ចពាក់ម៉ាស់ទូទាំងប្រទេសចំពោះទីកន្លែងសាធារណៈ និងទីកន្លែងចំហរនានា ក្រៅពីកន្លែងបិទជិត។ បើតាមសម្ដេច ប្រជាជនគឺជាអ្នកសម្រេចចិត្តដោយខ្លួនឯងថាពាក់ម៉ាស់ ឬមិនពាក់ម៉ាស់ ហើយការលើកលែងនេះអនុត្តចាប់ពីពេលសម្ដេចចេញសារសំឡេងនៅព្រឹកថ្ងៃទី២៦ ខែមេសានេះ។

សម្ដេចបានពន្យល់ថា «អត្ថន័យនៃកន្លែងបិទជិត (ដែលត្រូវពាក់ម៉ាស់) គឺសំដៅដល់កន្លែងមានប្រជុំក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ ឬនៅក្នុងរោងភាពយន្តមានមនុស្សនៅទីនោះ ហើយមានការបិទជិតដោយប្រើម៉ាស៊ីនត្រជាក់។ តែក្នុងករណីលំហរដូចក្នុងអគារដដែល ប៉ុន្តែមានលំហរនៅខាងក្រៅអាចដោះម៉ាស់ចេញ។ កាន់តែច្បាស់ថែមទៀត នៅតាមផ្លូវសាធារណៈ តាមសួនច្បារ និងកន្លែងកំសាន្តផ្សេងៗមិនមានការបិទជិតទេនោះ បងប្អូនអាចសម្រេចចិត្តខ្លួន​ឯងពាក់ម៉ាស់ឬមិនពាក់ម៉ាស»

Share.