Thursday, October 6 Login

តាមរយៈការបង្ហោះនៅលើហ្វេសប៊ុកផេក MGT បានឱ្យដឹងថា បវរកញ្ញា អាគី កេសន (อาร์กี้ เกษร ) ជាអតីតបេក្ខភាពបវរកញ្ញា Miss Grand Nong Khai ឆ្នាំ ២០២០ បានជួបគ្រោះថ្នាក់ចរាចរណ៍រថយន្តភីកអាប់បុកជាមួយម៉ូតូ បន្ទាប់ពីនាងត្រឡប់មកពីធ្វើការ បណ្ដាលឱ្យរងរបួសយ៉ាងដំណំ។

បើតាមសម្ដីរបស់ម្តាយ​​នាង​បាន​និយាយថា កូនស្រីគាត់បាន​បាក់​ឆ្អឹងត្រគាក​ទាំង​សងខាង បាក់​ជើង​ជា ៣កំណាត់ បាក់​ធ្មេញ បាក់​ថ្គាម និងរហែករន្ធប្រសីភ្នែក ។ ម្ដាយនាងបានបន្តថា នាងត្រូវការចំណាយពេលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរយៈពេលយូរ ហើយនាងក៏ត្រូវបានបាត់បង់ការងារសិល្បៈជាច្រើនទៀតផងដែរ។

យ៉ាងណាមិញ ហ្វេសប៊ុក MGT បានក៏បានអះអាង អំពាវនាវរកសប្បុរសជនដើម្បីជួយដល់ក្រុមគ្រួសារបវរកញ្ញាខាងលើនេះ ព្រោះដោយមើលឃើញក្រុមគ្រួសាររបស់នាងមានអាជីពអ្នកលក់ឆ្នោតផ្សងសំណាង ដើម្បីទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ ហើយនៅក្នុងរយៈពេលសម្រាកព្យាបាលទៀតសោត ម្ដាយរបស់នាងក៏ត្រូវចំណាយនៅមើលថែរក្សានាងពេញ ២៤ ម៉ោង មិនអាចចេញទៅប្រកបរបបរកកម្រៃចិញ្ចឹមជីវិតបានឡើយ។ ដូច្នោះហើយ សូមអំពាវនាវដល់សប្បុរសជនទាំងអស់ មេត្តាជួយផ្ដល់ថវិកាដល់នាងបន្តិចម្នាក់ៗផង៕

ប្រភព៖ Sanook

អត្ថបទថ្មីៗកំពុងចាប់អារម្មណ៍៖

មហាជន​ហួស​ចិត្ត​ពេល​ដឹង​នាយ ប្រុញ​​ ថត​អត់​បាន​លុយ​មួយ​រៀល​ ចំណែក​នាយ​ ប៉េត្រូ ក៏​ចេញ​មក​ទម្លាយ​រឿង​ឈឺចាប់​ដែរ​ថា​…​

ឧកញ៉ា​ អុច​ សម្បត្តិ​ ចេញ​បក​ស្រាយ​រឿង​នាយ​ប្រុញ​ស្ពាយ​បង្វិច​វិល​ទៅ​ស្រុក​កំណើត​ ខណៈ​នាយ​ ប្រុញ​ ប្រកាស​ថា​​ខ្លួន​មិន​ភ្លេច​គុណ​…

មេ​ក្រុម​នាយ​ ប្រុញ​ ចេញ​មុខ​ទម្លាយ​ពី​ចរិត្ត​ពិត​របស់​នាយ​ ប្រុញ ភ្លើត​ភ្លើន​យក​ប្រាក់​ខែ​ឱ្យ​ស្រី​ និង​ក្រឡុក​ក្រុម​ការងារ​ ពេល​មាន​ឈ្មោះ​ល្បី​

ល្បី​នៅ​ប៉ុណ្ណឹង? កំពូល​តារា​កំប្លែង​លំដាប់​ប្រទេស​ថៃ​ ចេញ​វីដេអូ​អះអាង​ថា​ខ្លួន​ជា​កូន​សិស្ស​គ្រូ​តឿ​​ខ្មែរ​

ភ្លៀង​រួច​​មេឃ​ស្រឡះ! ក្រោយ​មាន​សេរីភាព​ឡើង​វិញ​​ អេដវីន​ នៅ​តែ​អាច​​ក្ដាប់​តំណែង​ជា​តួឯក​ក្នុង​ភាពយន្ត​

Telegram-Troryorng
Share.

Leave A Reply