រថយន្ត​ទំនើប​​ម៉ាក​ Jeep Rubicon 2021​ ​ដែល​កញ្ញា​ រ៉េត ស៊ូហ្សាណា​បាន​ថត​ជាមួយ​នោះ​គឺ​ជា​កម្មសិទ្ធិ​របស់​កញ្ញា​ ប៉ុន្តែ​មិនមែន​តារា​ចម្រៀង​វ័យ​ក្មេង​រូប​នេះ​ហូត​លុយ​ចេញ​ពី​ហោប៉ៅ​របស់​ខ្លួន​នោះ​ទេ​ ​តែ​ជា​អំណោយ​ដែល​មនុស្ស​ពិសេស​បាន​ជូន​ដល់​កញ្ញា​។​

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​តារា​ចម្រៀង​វ័យ​ក្មេង​រូប​ស្អាត ​រ៉េត ​ស៊ូ​ហ្សា​ណា​បាន​ធ្វើ​ឱ្យ​មហាជន​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​​ព្រោះ​​រូប​ថត​៣​សន្លឹក​ដែល​​ហ្សា​ណា​បាន​ថត​ជាមួយ​នឹង​រថយន្ត​ Jeep Rubicon 2021 មាន​​ផ្លាក​លេខ​ពិសេស​ RSZ.2000 ​បញ្ជាក់​យ៉ាង​ច្បាស់​ថា​រថយន្ត​គឺ​ជា​កម្មសិទ្ធិ​ផ្ទាល់ ​របស់​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​​​ហង្ស​មាស​ព្រោះ​អក្សរ​ RSZ មក​ពី​ពាក្យ​កាត់​ភាសា​អង់គ្លេស​Reth Suzana ខណៈ​លេខ​២០០០​គឺ​ជា​ឆ្នាំ​ដែល​កញ្ញា​កើត​។​

ហាងឆេង​តាម​ Khmer24 តម្លៃ​ ​​ $93,500

យ៉ាង​ណា​មិញ​រថយន្ត​ស៊េរី​ទំនើប​ Jeep Rubicon 2021 ដែល​មាន​តម្លៃ​លក់​ក្នុង​ឃ្លាំង​ប្រមាណ​​ 93,500ដុល្លារ (ហាង​ឆេង​​ដក​ស្រង់​ពី​ក្នុង​គេហទំព័រ​ Khmer24) ​នេះ​គឺ​ជា​អំណោយ​ដែល​លោក​ឪពុក​និង​អ្នក​ម្ដាយ​ដ៏​ុំមាន​គុណ​​របស់​កញ្ញា​ រ៉េត​ ស៊ូហ្សាណា​ទិញ​យក​មក​ Surprise ​កូន​ស្រី​បណ្ដូល​ចិត្ត​របស់​ខ្លួន​។​ ផែនការ​ធ្វើ​ឱ្យ​កូន​ស្រី​ភ្ញាក់ផ្អើល​ពិត​ជា​បាន​ផល​ព្រោះ​នៅ​ពេល​ ហ្សាណា​ ដើរ​មក​ខាង​មុខ​ផ្ទះ​ហើយ​ឃើញ​រថយន្ត​ទំនើប​នោះ​ នាង​បាន​យំ​ហើយ​ឱប​លោក​ឪពុក​និង​អ្នក​ម្ដាយ​សម្ដែង​នូវ​ក្ដី​ដឹង​គុណ​និង​រំភើប​ផង​ដែរ​។

ម្ចាស់​បទ​ «សុំ​ខុស​មួយ​យប់​» រូប​នេះ​បាន​ប្រឡូក​ចូល​ក្នុង​សិល្បៈ​តាម​រយៈ​ការ​ប្រលង​កម្មវិធី​ The Voice Cambodia ហើយ​បើ​ទោះ​ជា​មិន​ជាប់​ជយលាភី​ក៏​ពិត​មែន​តែ​កញ្ញា​បាន​ក្លាយ​ជា​តារា​កុងត្រា​មួយ​រូប​​ក្នុង​ផលិតកម្ម​ហង្សមាស​និង​មាន​បទ​ចម្រៀង​បំរើ​អារម្មណ៍​អ្នក​គាំទ្រ​រហូត​មក​ដល់​បច្ចុប្បន្ន​៕

Share.