ក្រោយផ្ទុះករណីរបស់នាយ ប្រុញ អ្នកកំប្លែងល្បីនៅលើបណ្ដាញសង្គមបានទទួលប្រាក់ពីការថតវីដេអូកំប្លែងកន្លងមក គេឃើញមានការវែកញែកជាច្រើន ដោយមានការបកស្រាយផ្សេងៗពីភាគី នាយប្រុញ មេក្រុម លោកឧកញ៉ា អុច សម្បត្តិ និងលោក ពេជ្រ ស្រស់ ដែលប្រកាសថា ខ្លួនជាសប្បុរសជនធ្លាប់បានជួយនាយប្រុញកន្លងមក។

នាយ ប្រុញ

យ៉ាងណាមិញ នៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២២ គេក៏បានឃើញអ្នកគ្រប់គ្រងនៅផលិតកម្មកាឡាក់ស៊ីណាវ៉ាត្រាគឺលោក យឹម តាស្រង់ បានបង្ហោះនៅលើហ្វេសប៊ុកខ្លួនថា លោកនឹងឱ្យតម្លៃខ្លួននាយប្រុញ ១ពាន់ដុល្លារក្នុងមួយខែ សម្រាប់ការថត និងរៀបចំកន្លែងស្នាក់ឱ្យថែមទៀត។

លោកយឹម តាស្រង់ បានបង្ហោះសារនេះនៅវេលាម៉ោងជិត១០យប់ ថ្ងៃទី២៤ ខែមេសា ដោយរៀបរាប់ថា៖ «ក្មួយប្រុញមកជួបខ្ញុំ ខ្ញុំផ្តល់ប្រាក់ខែ ១ខែ $1000 ថតតែ១០ថ្ងៃទេ ក្នុង១ខែ អាចបើក $6000 ស្មើ កន្លះឆ្នាំមុន កន្លែងស្នាក់នៅ ខ្ញុំរៀបចំជូន បញ្ជាក់៖ ព្រោះក្តីអាណិត ស្រឡាញ់ ពីចិត្តផ្ទាល់ខ្លួន របស់ខ្ញុំ គ្មានបំណងឌឺដង ឬបំណងមិនល្អ លើបងប្អូនណាឡើយ ដោយសេចក្តីគោរពពីយឹម តាស្រង់ សូមទាក់ទងមកជំនួយការខ្ញុំ 016354995»។ ក៏ប៉ុន្ដែ មួយថ្ងៃក្រោយមក លោកក៏បានលុបសារនេះចោលវិញ ហើយត្រូវអ្នកលេងបណ្ដាញសង្គម Screanshort ជាប់ទុក។

បើតាមសម្ដីរបស់លោក សុខ កាន ដែលជាមេក្រុមរបស់នាយប្រុញ បាននិយាយនៅក្នុងវីដេអូបកស្រាយ ដែលបង្ហោះនៅថ្ងៃទី ២៥ ខែមេសា នេះបានលើកឡើងថា ៖« នៅពេលដែលប្អូនប្រុញ គាត់ចេញពីខ្ញុំហើយ ហើយបងប្អូនណាដែលថាខ្លាំង អាចមានលិទ្ធភាពដឹកនាំគាត់ បងប្អូនអាចសាកធ្វើការជាមួយគាត់ទៅខ្ញុំមិនហាមទេ បងប្អូនអាចយកគាត់ទៅធ្វើការ ឬផ្ដល់ឱកាសការងារឱ្យគាត់។ មានអ្នកខ្លះប្រកាសថាឱ្យលុយខែគាត់ ១ពាន់ ឬ ២ពាន់ អ៊ីចឹង ទទួលយកគាត់ធ្វើការទៅ ដើម្បីសិក្សាពីគាត់ និងបានរៀនសូត្រដឹងពីអត្តចរិតគាត់ដោយខ្លួនឯង។ អ៊ីចឹងខ្ញុំមិនបានបិទសិទ្ធ ហើយដូចលោកឧកញ៉ាក៏មិនបានបិទសិទ្ធដែរ»។

យ៉ាងណាក្ដី មេក្រុមរបស់នាយ ប្រុញ បានទទូចឱ្យនាយឡើងមកភ្នំពេញជាមួយឪពុកម្ដាយ ដើម្បីដោះស្រាយរឿងរថយន្ត ថាតើត្រូវបែកចែកបែបណា ឬត្រូវប្រគល់ដាច់ឱ្យទៅនាយប្រុញ ឬក៏យ៉ាងណា? លោកបន្តទៀតថា ប្រសិនបើនាយ ប្រុញ មានបេះដូងនាយធ្វើតាមអ្វីនាយអាចធ្វើបាន៕

សូមទស្សនាវីដេអូនេះ៖

អត្ថបទពាក់ព័ន្ធ នាយ ប្រុញ៖

មេ​ក្រុម​នាយ​ ប្រុញ​ ចេញ​មុខ​ទម្លាយ​ពី​ចរិត្ត​ពិត​របស់​នាយ​ ប្រុញ ភ្លើត​ភ្លើន​យក​ប្រាក់​ខែ​ឱ្យ​ស្រី​ និង​ក្រឡុក​ក្រុម​ការងារ​ ពេល​មាន​ឈ្មោះ​ល្បី​

មហាជន​ហួស​ចិត្ត​ពេល​ដឹង​នាយ ប្រុញ​​ ថត​អត់​បាន​លុយ​មួយ​រៀល​ ចំណែក​នាយ​ ប៉េត្រូ ក៏​ចេញ​មក​ទម្លាយ​រឿង​ឈឺចាប់​ដែរ​ថា​…​

ឧកញ៉ា​ អុច​ សម្បត្តិ​ ចេញ​បក​ស្រាយ​រឿង​នាយ​ប្រុញ​ស្ពាយ​បង្វិច​វិល​ទៅ​ស្រុក​កំណើត​ ខណៈ​នាយ​ ប្រុញ​ ប្រកាស​ថា​​ខ្លួន​មិន​ភ្លេច​គុណ​…

Telegram-Troryorng
Share.