ភាពយន្ត​​ភាគ​បុរាណ​ខ្មែរ​រឿង​ «នាងកែវ​មុខសេះ» នឹង​ចាក់​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍​ CTN ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ហើយ​ រឿង​បុរាណ​នេះ​កំពុង​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​មហាជន​ព្រោះ​តែ​តួអង្គ​ឯកប្រុស​ស្រី​មើល​ទៅ​ក្មេង​និង​ស្អាត​ ដែល​បន្ថែម​រសជាតិ​ឱ្យ​រឿង​នេះ​កាន់​តែ​ទាក់ទាញ​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ភ្លូកទឹកភ្លូកដី​។ ទន្ទឹង​នោះ​ ក៏​មាន​អ្នក​ទស្សនាខ្លះ​ដែល​យល់​ដឹង​ពី​សិល្បៈ​ មិន​សូវ​​ពេញ​ចិត្ត​ចំពោះ​ចំណុច​មួយ​ចំនួ​ន​ក្នុង​រឿង​នេះ​​ ដែល​ជា​ចំណុច​ឆ្គាំឆ្គង​តូចតាច​ មិន​គួរ​ឱ្យ​កើត​មាន​ទាល់តែសោះ​។​

អ្នក​ទស្សនា​បាន​ចោទ​ជា​សំនួរ​ថា​ ហេតុ​អ្វី​បាន​ជា​មូលដ្ឋាន​គ្រឹះ​សិល្បៈ​ សំខាន់​សម្រាប់​តួ​ផង​និង​អ្នក​ដឹកនាំ​ផង​ នៅ​ពេល​លេង​(ថត)រឿង​បុរាណ​? ដោយសារ​នៅ​ពេល​តុបតែង​ខ្លួន​តួ​អាចដឹង​ថា​ខុស​ឬត្រូវ ឬក៏​ផលិតករ​អាច​មើល​ទៅ​ដឹង​ខុស​ត្រូវ​។

ការ​លើក​ឡើង​ដូច្នេះ​ព្រោះ​តែ​តួអង្គ​យក្ស​នៅ​ក្នុង​រឿង​ នាង​កែវ​មុខ​សេះ​ បាន​ពាក់​សង្វារស្លឹក​ពោធិ៍​បញ្ច្រាស់​។ អ្នក​ទស្សនា​បាន​លើក​ឡើង​ទៀត​ថា​ ប្រសិន​បើមិន​ចេះ​ពាក់​គ្រឿង​បុរាណ ហេតុ​អ្វី​មិន​រក​អ្នក​ចេះ​ពាក់​មក​ជួយ​​ពាក់ឱ្យ​? ក្រៅ​ពី​ការ​ស្លៀក​ពាក់​ខុស​ហើយ​នោះ​ សូម្បី​តែ​ចង្កូម​យក្ស​ ក៏​ត្រូវ​បាន​ទស្សនិក​ជន​ លើក​ឡើង​ថា​មិន​សូវសមជា​ចង្កូម​យក្ស ចំណែក​ចិញ្ចើម​យក្ស​ជា​ចិញ្ចើម​ព្រះ​ឥន្ទ្រ​។ល។​

ខាង​ក្រោម​នេះ​គឺជាទស្សនៈ​របស់​ទស្សនិកជន​​៖

«PNN & CTN ផលិតរឿងលេីកក្រោយជួយពិនិត្យវិនិច្ឆ័យផង»
«រឿង​តិច​តួច​ តែ​ក៏​ជាបញ្ហា​»
«
ម៉ូលេគុលតូចៗផ្សំគ្នាយូៗទៅបង្ករជាធំបាន»
«យក្សអត់អាហារហើយ បើចង្កូមចាក់ច្រមុះចឹងនោះ»
«ខ្លួនជាយក្សាតែទៅសាក់ចិញ្ចើមឲដូចព្រះឥន្ទ្រាធិរាជ»

ក្រៅ​ពី​ទស្សនិកជន​ហើយ​នោះ​សូម្បី​តែ​ផេក​ «បុរាណាចារ្យ» ដែល​ជា​ផេក​ចែក​រំលែក​ចំណេះដឹង​និងរួបរួម​គ្នា​ថែរក្សា​មរតក​ដូនតា​ ក៏​ចេញ​មក​រិះគន់​ចំពោះ​ការ​ពាក់​សង្វារ​ស្លឹក​ពោធិ៍​បញ្ច្រាស់ដូច​គ្នា​ដែរ​។

យ៉ាង​ណា​មិញ​សារព័ត៌មាន​ត្រយង​កំពុង​តែ​ព្យាយាមទំនាក់ទំនង​ទៅ​កាន់​ផលិតករ និង​អ្នកដឹកនាំ​រឿង​ភាគ​ «នាង​កែវ​មុខ​សេះ​» ដើម្បី​សុំ​ការ​បកស្រាយ​ចំពោះ​ករណី​ខាង​លើ​នេះ​៕

Telegram-Troryorng

Share.