ថ្លែងក្នុងឱកាសដឹកនាំយុវជន និងនិស្សិតនៃវិទ្យាស្ថានតេជោសែនសាធារណៈការ និងដឹកជញ្ជូននាថ្ងៃអង្គារទី២៦ ខែមេសា ឆ្នាំ២០២២នេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថាម៉ូតូតូច និងម៉ូតូសណ្ដោង ឬរ៉ឺម៉កទេសចរណ៍ មិនអាចប្រើប្រាស់ផ្លូវល្បឿនលឿននេះបានឡើយ។

បើតាមឯកឧត្តមទេសរដ្ឋមន្រ្តី ផ្លូវនេះគ្រោងអនុញ្ញាតឱ្យរយន្តបើកបរក្នុងល្បឿន១២០គីឡូម៉ែត្រឯណោះក្នុងមួយម៉ោង ហើយថាសម្រាប់ម៉ូតូ គឺមានតែប្រភេទម៉ូតូធំៗប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឱ្យបើកបរលើផ្លូវថ្មីមួយនេះ។ យ៉ាងណាក៏ដោយឯកឧត្តមបង្ហើបឱ្យដឹងថាការកំណត់ជាក់លាក់អំពីលក្ខណ្ឌនៃការធ្វើដំណើរលើផ្លូវនេះនឹងត្រូវកំណត់ដោយអនុក្រឹត្យមួយដែលក្រសួងកំពុងព្រាង។

សូមបញ្ជាក់ថាផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែងមានប្រវែងសរុប១៩០.៦៣គីឡូម៉ែត្រ និងមានផ្លូវ៤គន្លង ពីរគន្លងទៅ ពីរគន្លងមក ចំណាយថវិកាសាងសង់ប្រមាណ២ពាន់ដុល្លារអាមេរិក។ ផ្លូវនេះសាងសង់ដោយក្រុមហ៊ុនចិន និងជាផ្លូវល្បឿនលឿនដំបូងគេហើយនៅកម្ពុជា។ ដោយសារតែជាផ្លូវថ្មី និងទើបតែមាននៅកម្ពុជា ក្រសួងក៏គ្រោងចេញផ្សាយស្ពតអប់រំជូនប្រជាពលរដ្ឋឱ្យបានយល់ដឹងអំពីការប្រើប្រាស់ផ្លូវនេះផងដែរ៕

Share.