បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមបានជូន​ដំណឹងស្តីពីស្ថានភាពអាកាសធាតុបានឲ្យដឹងថា ចាប់ពីថ្ងៃទី27 ដល់ថ្ងៃទី03 ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិ ពលពីទ្រនុងសម្ពាធខ្ពស់ខ្សោយពី (ប៉ាស៊ីហ្វិក) ជាមួយនិងឥទ្ធិពលពីជ្រលងសម្ពាធទាបរុញច្រានពីមហាសមុទ្រឥណ្ឌា។ 

សម្រាប់ស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល​ ៖

  • សីតុណ្ហភាពអប្បបរមា មានពី២៤-២៦ អង្សារសេ។
  • សីតុណ្ហភាពអតិបរមា មានពី៣៤-៣៦ អង្សារសេ ។
  • ចាប់ពីថ្ងៃទី២៧-២៨ ខែមេសា នឹងអាចមានភ្លៀងដោយអន្លើក្នុងកម្រិតពីខ្សោយទៅមធ្យម។បន្ទាប់ពីនោះបរិមាណភ្លៀងនឹងកើនឡើង លាយឡំទៅដោយផ្គរ រន្ទះនិងខ្យល់កន្រ្តាក់។

សម្រាប់បណ្ដាខេត្ត ដែលជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖

  • សីតុណ្ហភាពអប្បបរមា មានពី២៣-២៥ អង្សារសេ
  • សីតុណ្ហភាពអតិបរមា មានពី៣៣-៣៥ អង្សារសេ
  • ចាប់ពិថ្ងៃទី២៧-២៨ ខែមេសា អាចមានភ្លៀងដោយអន្លើក្នុងកម្រិតពីខ្សោយទៅមធ្យម។បន្ទាប់ពីនោះបរិមាណភ្លៀងនឹងកើនឡើង លាយឡំទៅដោយផ្គរ រន្ទះនិងខ្យល់កន្រ្តាក់។

សម្រាប់តំបន់មាត់សមុទ្រ ៖

  • សីតុណ្ហភាពអប្បបរមា មានពី២៤-២៦ អង្សារសេ
  • សីតុណ្ហភាពអតិបរមាមាន៣៣-៣៥ អង្សារសេ 
  • នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។

ដូចច្នេះសូមបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសាធារណៈជនទទួលជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ទាំងអស់គ្នា​៕

អត្ថបទ៖ភ្នាក់ងារភ្នំពេញ

Telegram-Troryorng
Share.