ភ្នំពេញ ៖ យុវជនម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីជិះម៉ូតូលឿនជ្រុលទៅបុកពីក្រោយរថយន្តកូរ៉េ ហ៊ីយ៉ាន់ដាយ កំពុងឈប់ចាំភ្លើងស្តុប កាលពីវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៣ ចំណុចភ្លើងស្តុបវត្តស្លែង ភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះ ឈ្មោះ ហៃ លីហៀង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ ជាងជួសជុលម៉ូតូ មានទីលំនៅភូមិស្វាយតាមេឃ ឃុំកោះធំ«ខ» ស្រុកកោះធំ ខេត្តកណ្តាល ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1P-6923 ជិះល្បឿនលឿន ពីត្បូងទៅជើង ដល់ចំណុចកើតហេតុជ្រុលបុកពីក្រោយ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ឆ្នាំង 3A-0750 កំពុងឈប់រងចាំភ្លើងស្តុប ពីត្បូងទៅជើង បណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗនៅកន្លែង អ្នកបើកបររថយន្តចុះគេចខ្លួនបាត់ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញ ចុះពិនិត្យ ទំនាក់ទំនងទៅក្រុមគ្រួសារ ចាត់ចែងដឹក សព យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឯរថយន្តនិងម៉ូតូ ប្រគល់ឲ្យការិយាល័យចរាចរជើងគោក វាស់វែងយកទៅរក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយ ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.